កីឡា
ចាន់ រតនា រៀបរាប់ពីស្ថានភាពហ្វឹកហាត់នៅប្រទេសបារាំង
អ្នកលេងគុនចម្រុះលេខ១កម្ពុជាប្រចាំស្ថាប័ន ONE Championship កីឡាករ ចាន់ រតនា បានកំពុងហ្វឹកហាត់នៅប្រទេសបារាំង បន្ទាប់ពីទៅដល់ទីនោះប្រហែលជា៣សប្តាហ៍កន្លងទៅ។
ចាន់ រតនា បានធ្វើដំណើរទៅជួបប្រពន្ធ និងកូន នៅប្រទេសបារាំងមុនពេលដាច់ឆ្នាំ២០២១ ហើយបានជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យឆ្លងសកលចូលឆ្នាំ២០២២។
ពេលទៅដល់ទឹកដីបារាំងមិនយូរប៉ុន្មាន អ្នកលេងគុនចម្រុះកម្ពុជាបានចេញទៅក្លឹបហាត់ប្រដាល់សាំប៊ូ និងគុនចម្រុះមួយដែលនៅមិនឆ្ងាយពីផ្ទះប្រពន្ធកូន និងឪពុកម្តាយក្មេក។ រូបគេបានណែនាំខ្លួនជាកីឡាករប្រដាល់គុនចម្រុះអាជីពនៅស្ថាប័នប្រដាល់ធំបំផុតក្នុងលោកគឺ ONE Championship ហើយក៏ទទួលបានស្វាគមន៍យ៉ាងកក់ក្តៅក្រុមគ្រូបង្វឹក និងបានចូលហ្វឹកហាត់ជាផ្លូវការ។

ក្រោយពេលស្នាក់នៅប្រទេសបារាំងប្រហែលជា៣សប្តាហ៍កន្លងទៅនេះ ចាន់ រតនា បានប្រាប់ថា ៖«ខ្ញុំហាត់នៅទីនេះបានមួយរយៈពេលគឺមិនស្រួលដូចនៅខ្មែរទេ។ យើងធ្លាប់ហាត់នៅខ្មែរអាកាសធាតុក្តៅ ដល់ពេលហាត់នៅបារាំង អាកាសធាតុត្រជាក់ខ្លាំង ពិបាកខ្លះដែរ»។

ចាន់ រតនា សង្ឃឹមថា ការស្នាក់នៅលើទឹកដីបារាំងយូរអាចនឹងផ្តល់ឲ្យរូបគេសាំនឹងអាកាសធាតុ ហើយអាចហ្វឹកហាត់ពេញលេញដូចនៅស្រុកខ្មែរ។

ចំណែកការបង្ហាត់គុនខ្មែរត្រូវបាន ចាន់ រតនា ប្រាប់ឲ្យដឹងថា នៅក្លឹបនោះមានសិស្សហ្វឹកហាត់ប្រហែលជា២០០នាក់ ប៉ុន្តែបង្ហាត់តែសាំប៊ូ និងគុនចម្រុះ ពោលគឺមិនមានបង្ហាត់គុនខ្មែរទេ។ រូបគេអាចនឹងបង្ហាត់គុនខ្មែរនៅក្លឹបនេះនាពេលខាងមុខ។
ចាន់ រតនា បានប្រាប់ថា ៖«នៅក្លឹបហ្នឹង អត់មានអ្នកបង្ហាត់កូនខ្មែរទេ ឬសូម្បីមួយថៃក៏អត់ដែរ។ ពេលខ្ញុំជួបពិភាក្សាជាមួយក្លឹប ខ្ញុំប្រហែលជាអាចធ្វើជាគ្រូបង្ហាត់គុនខ្មែរនៅក្លឹបនោះ។ ផែនការនេះអាចជាការងារសម្រាប់ខ្ញុំ២០២២របស់ខ្ញុំ»។
«ចាំមើលប្រហែលជាពេលខាងមុខ ខ្ញុំអាចនឹងបង្ហាត់គុនខ្មែរនៅទីក្លឹបនោះ ហើយហាត់គុនចម្រុះខ្លួនឯងផង»។ នេះជាការបញ្ជាក់របស់ ចាន់ រតនា ពីគម្រោងបង្ហាត់គុនខ្មែរ ប៉ុន្តែរង់ចាំឱកាស និងស្ថានភាពដែលរូបគេស្នាក់នៅប្រទេសបារាំងជាមុនសិន។
ជាមួយគ្នានេះ វត្តមានរបស់ ចាន់ រតនា និងក្រុមគ្រូបង្វឹកត្រូវបានកាសែតជាសាភាបារាំងបានចុះផ្សាយទៀតផង៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


