Connect with us

ព័ត៌មានអន្ដរជាតិ

Omicron កំពុងរុញ ឥណ្ឌា ផ្ទុះឆ្លងកូវីដប្រចាំថ្ងៃដល់ ១ លានករណី

បានផុស

នៅ

ការសិក្សាថ្មីមួយបានបង្ហាញថា ចំនួនឆ្លងកូវីដប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌាអាចកើនឡើងដល់ ១ លានករណីនៅចុងខែមករា និងដើមខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សានេះផ្អែកលើអត្រាឆ្លងវីរុសកូវីដបំប្លែងខ្លួន Omicron ដែលត្រូវបានអនុវត្តដោយក្រុមមកពីវិទ្យាស្ថានវិទ្យាសាស្ត្រឥណ្ឌា (IISC) និងវិទ្យាស្ថានស្ថិតិឥណ្ឌា (ISI) ។

ការសិក្សាបានព្យាករណ៍ថា រលកនៃឆ្លងកូវីដនេះនឹងឡើងដល់កំពូលនៅចុងខែមករាក្នុងប្រទេស ហើយនឹងបន្តជះឥទ្ធិពលដល់សប្តាហ៍ដំបូងនៃខែកុម្ភៈ ។

ការសិក្សានេះបន្ថែមថា “បច្ចុប្បន្នចំនួនប្រជាជនឥណ្ឌា ៣០ ភាគរយ ៦០ ភាគរយ ឬ ១០០ ភាគរយគឺងាយរងគ្រោះ ។ អាស្រ័យលើភាគរយនៃមនុស្សដែលងាយនឹងឆ្លងវីរុស ករណីឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌាអាចមានប្រហែល ៣០០,០០០ ករណី, ៦០០,០០០ ករណី ឬ ១,០០០,០០០ ករណី ពោលជាករណីខ្ពស់បំផុត ​។

គួរបញ្ជាក់ថា មកទល់ពេលនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ច្រើនជាង ៣៥ លានករណី និងមានអ្នកស្លាប់ប្រមាណ ៤៨៣,០០០ នាក់ ដោយសារវីរុសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ WHO រកឃើញភស្តុតាងបន្ថែមថា Omicron មិនចូលស៊ីសួតរហ័សដូច វីរុសបំប្លែងខ្លួនផ្សេងទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម