ព័ត៌មានជាតិ
សាលារៀនឯកជនគ្រប់កម្រិតបើកដំណើរការឡើងវិញស្ទើរតែ១០០ ភាគរយ ក្រោយបើកប្រទេស
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រមាសន៍នៅថ្ងៃទី ១៣ ខែមករានេះថា គ្រឹះស្ថានសិក្សាគ្រប់កម្រិតបានបើកដំណើរការសិក្សានៅក្នុងថ្នាក់ស្ទើរតែ ១០០ ភាគរយ នៅសល់តិចតួចប៉ុណ្ណោះកំពុងរៀនតាមអនឡាញហើយកំពុងស្នើសុំបើកជាបន្តបន្ទាប់នាពេលខាងមុខ។

លោកបានបន្តថា ចំពោះករណីមានឆ្លងជំងឺកូវីដ១៩ បម្លែងថ្មីប្រភេទអូមីក្រុងនៅសាលាឯកជនមួយនៅភ្នំពេញនោះមិនមានការប៉ះពាល់ដល់ដំណើរការសាលាផ្សេងៗទៀតនោះទេហើយការបិទសាលានោះឬយ៉ាងណានោះអាស្រ័យទៅលើគណៈកម្មាការជំងឺកូវីដទេ។
យ៉ាងណាក៏ដោយលោកបានបន្តទៀតថា «ខ្ញុំគិតថានៅតែបើកទោះបីយ៉ាងម៉ិចក៏ដោយព្រោះថា ក្រពះ និងសួតដើរទន្ទឹមគ្នាបើគិតតែសួតអត់គិតក្រពះចុងក្រោយដូចតែគ្នារដ្ឋាភិបាលជំរុញចាក់វ៉ាក់សាំងដូសទី ៤ បើទោះជាបិទបើអត់មានចាក់វ៉ាក់សាំងក៏ដូចតែគ្នាដែរ»។

លោកបានណែនាំដល់គ្រប់គ្រឹះស្ថានឯកជនទាំងអស់ត្រូវបន្តអនុវត្តយ៉ាងម៉ឹងម៉ាត់ចំពោះវិធានការ ៣ការពារ និង៣កុំដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ចូលក្នុងសាលារៀន។

ចំណែក លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅថ្ងៃទី ១៣ មករានេះដែរថាបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងការរៀន និងបង្រៀនតាមគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ដោយបើកដំណើរការគ្រប់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងគ្រឹះស្ថានមត្តេយ្យសិក្សា ឱ្យប្រព្រឹត្តទៅជាប្រក្រតីដោយបន្តអនុវត្តគោលការប្រតិបត្តិស្តង់ដាចុះថ្ងៃ ០៤ សីហា ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា។
លោកបានបន្តថាក្រសួងតម្រូវឱ្យគ្រប់គ្រឹះស្ថានសិក្សា បន្តពង្រឹងការអនុវត្តសុវត្ថិភាពសុខភាពសិក្សា រក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស៕
អត្ថបទ៖ សំអឿន
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


