ព័ត៌មានអន្ដរជាតិ
ទូតកំពូលអាមេរិក និងរុស្ស៊ីជួបគ្នាថ្ងៃសុក្រនេះពិភាក្សាកម្តៅនៅអ៊ុយក្រែន
មន្ត្រីការទូតកំពូលរបស់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកគ្រោងជួបគ្នានៅប្រទេសស្វីសនាថ្ងៃសុក្រនេះដើម្បីពិភាក្សាពីភាពតានតឹងកំពុងក្តៅជុំវិញប្រទេសអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីប្រទេសទាំងពីរកាលពីសប្តាហ៍មុនមិនបានដំណោះស្រាយអ្វីសោះ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ទីក្រុងទីក្រុងហ្សឺណែវដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov ក្រោយពេលបង្កើនសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តអឺរ៉ុបដើម្បីដាក់បន្ទុករុស្ស៊ីតាមរយៈទណ្ឌកម្ម ប្រសិនបើរុស្ស៊ីចេញសកម្មភាពឈ្លានពានណាមួយលើអ៊ុយក្រែន។
សេចក្តីសង្ឃឹមនៃការសាងសាមគ្គីភាពរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីប្រឆាំងរដ្ឋាភិបាលក្រុងមូស្គូត្រូវបានស្មុគស្មាញដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបានព្យាករថា រុស្ស៊ីអាចនឹងឈានចូលអ៊ុយក្រែន និងនិយាយថា ទីក្រុងមូស្គូនឹងរងផលធ្ងន់ធ្ងរវិញ។
រុស្ស៊ីបានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់នៅព្រំដែនជាមួយអ៊ុយក្រែនដែលធ្វើឲ្យប្រទេសលោកខាងលិចបារម្ភថា រុស្ស៊ីកំពុងរៀបផែនការវាយប្រហារអ៊ុយក្រែនដែលពួកគេធ្លាប់បានឈ្លានពានកាលពីឆ្នាំ២០១៤ម្តងហើយ ប៉ុន្តែរុស្ស៊ីបានបដិសេធផែនការវាយប្រហារណាមួយ។ ពួកគេនិយាយថា ខ្លួនអាចមានសកម្មភាពយោធាមិនជាក់លាក់ ប្រសិនបើការទាមទាររបស់ខ្លួនមិនបានសម្រេច ជាពិសេសចង់បានការសន្យាពីអង្គការណាតូមិនឲ្យទទួលស្គាល់អ៊ុយក្រែនជាសមាជិក៕
អានបន្ថែមជុំវិញរុស្ស៊ី និងអ៊ុយក្រែន
លោកខាងលិចប្តេជ្ញា«សាមគ្គីគ្នា»ដើម្បីឆ្លើយតបរុស្ស៊ីជុំវិញអ៊ុយក្រែន
អាមេរិក យល់ព្រមឲ្យផ្ទេរអាវុធ ពីសម្ព័ន្ធមិត្តទៅ អ៊ុយក្រែន ហើយ!
អង់គ្លេស គ្រោងបញ្ជូនអាវុធបន្ថែមទៀតទៅ អ៊ុយក្រែន
មកដឹងអាវុធទំនើបៗ ៥ ប្រភេទ រុស្ស៊ី អាចប្រើកម្ទេច អ៊ុយក្រែន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


