ព័ត៌មានអន្ដរជាតិ
អូមីក្រុង មានសមាជិកគ្រួសារចំនួន៤ កំពុងអុកឡុកពិភពលោក
អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ឥឡូវនេះមានវីរុសបំប្លែងខ្លួន អូមីក្រុង ចំនួនបួនប្រភេទផ្សេងគ្នា ដែលកំពុងចរាចរណ៍នៅជុំវិញពិភពលោក។

មេរោគភាគច្រើន គឺស្រដៀងទៅនឹងវីរុសកូវីដបំប្លែងខ្លួនមុនៗដែលនេះមានន័យថា ពួកគេមិនមានផលប៉ះពាល់បន្ថែម លើភាពធ្ងន់ធ្ងរឬប្រព័ន្ធភាពស៊ាំនោះទេ។
ទម្រង់ដែលគេស្គាល់ដំបូងរបស់ អូមីក្រុង គឺ B.1.1.529 ហើយប្រភេទនេះ ត្រូវបាន WHO ចាត់ទុកថាជា វីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ។

បន្ទាប់មក វាបានវិវត្តទៅជាប្រភេទពីរដាច់ដោយឡែកពីគ្នា ដោយ BA.1 ក្លាយជាមេរោគឆ្លងសាហាវជាងគេ ដែលរីករាលដាលដល់១៧១ប្រទេសហើយ។
ឥឡូវនេះ BA.2 និង BA.3 ត្រូវបានចុះបញ្ជីថាជាសមាជិកថ្មីក្នុងគ្រួសារ អូមីក្រុង ទោះបច្ចុប្បន្នមិនសូវមានការឆ្លងច្រើន ជាពិសេសសម្រាប់ប្រភេទ BA.3 ក៏ដោយ។

របាយការណ៍របស់ WHO បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា “ថ្វីបើពូជ BA.1 ធ្លាប់ជាមេរោគលេចធ្លោបំផុតក៏ដោយ ប៉ុន្តែករណីបច្ចុប្បន្ននៅប្រទេសឥណ្ឌា អាហ្រ្វិកខាងត្បូង ចក្រភពអង់គ្លេស និងដាណឺម៉ាកបានបង្ហាញថា BA.2 ក៏កំពុងកើនឡើងផងដែរ”។
ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានបញ្ជាក់ថា មេរោគនេះត្រូវបានចាត់ថ្នាក់ថាជា មេរោគបំប្លែងខ្លួនស្ថិតក្រោមការស៊ើបអង្កេត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ វីរុសបំប្លែងខ្លួនក្លាយពូជថ្មី ឆ្លងខ្លាំងជាងអូមីក្រុង ចូលដល់ ថៃ ហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


