ព័ត៌មានអន្ដរជាតិ
ផ្ទុះបាតុកម្មក្នុងរាជធានីរបស់កាណាដា នាយករដ្ឋមន្រ្តីរត់ទៅលាក់ខ្លួននៅកន្លែងសម្ងាត់
នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau និងក្រុមគ្រួសាររបស់គាត់ បានចាកចេញពីផ្ទះនៅក្នុងរាជធានី Ottawa របស់ប្រទេស ទៅកាន់ទីតាំងសម្ងាត់មួយ ស្របពេលដែលអ្នកបើករថយន្តដឹកទំនិញរហូតដល់ទៅ៥០,០០០នាក់ ប្រមូលផ្តុំគ្នាដើម្បីតវ៉ាប្រឆាំងនឹងអាណត្តិវ៉ាក់សាំងនិងវិធានការរឹតត្បិតកូវីដរបស់ប្រទេស។

អ្នកបើកបរ បានបើកឡានដឹកទំនិញរបស់ពួកគេចូលទៅក្នុងរាជធានី Ottawa របស់ប្រទេសកាណាដាកាលពីថ្ងៃសៅរ៍ទី២៩ខែមករា ដែលជាផ្នែកមួយនៃចលនា “Freedom Convoy” ដើម្បីប្រឆាំងនឹងតម្រូវការចាក់វ៉ាក់សាំង បើចង់ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក។

ដោយមានដោតទង់ជាតិកាណាដា លើកបដាទាមទារសេរីភាព និងស្រែកពាក្យស្លោកប្រឆាំងលោកនាយករដ្ឋមន្រ្តី Justin Trudeau, ឡានដឹកទំនិញទាំងនោះ ត្រូវបានចូលរួមដោយអ្នកតវ៉ារាប់ពាន់នាក់ផ្សេងទៀត ដែលខឹងសម្បាមិនត្រឹមតែដោយសារវិធានការរឹតបន្តឹងកូវីដប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារការមិនសប្បាយចិត្តជាមួយរដ្ឋាភិបាលផងដែរ។

នៅពេលចូលកាន់តែជិតសភា ក្រុមគ្រួសារបានដើរដង្ហែ ខណៈមនុស្សវ័យក្មេងនាំគ្នាស្រែក ហើយមនុស្សចាស់ បានគោះឆ្នាំង និងខ្ទះដើម្បីតវ៉ានៅខាងក្រៅការិយាល័យរបស់លោក Trudeau។

ប្រព័ន្ធផ្សព្វផ្សាយកាណាដា បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី និងក្រុមគ្រួសាររបស់គាត់ ត្រូវបាននាំខ្លួនចេញពីផ្ទះ ទៅកាន់ទីតាំងសម្ងាត់មួយនៅក្នុងរាជធានី ដោយសារតែបាតុករភាគច្រើន មានកំហឹងទៅលើលោក Trudeau។

លោក Trudeau បាននិយាយកាលពីថ្ងៃសុក្រថា ទស្សនៈរបស់អ្នកដឹកទំនិញទាំងនោះ គឺបង្កហានិភ័យមិនត្រឹមតែចំពោះខ្លួនពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះជនជាតិកាណាដាផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ៨២ភាគរយនៃជនជាតិកាណាដាដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅ គឺបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩។ ក្នុងចំណោមមនុស្សពេញវ័យ តួលេខគឺ ៩០ភាគរយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កាណាដា ក្លាយជាប្រទេសទី២ដែលយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech
-
សន្តិសុខសង្គម១២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


