ព័ត៌មានជាតិ
សត្វផ្សោត នៅអន្លង់កោះឈើទាល មិនត្រឹមតែកន្ទុយជាប់មងទេ ថែមទាំងមានដំបៅទៀត កំពុងប្រឈមនឹងការស្លាប់
សត្វផ្សោតមួយក្បាលនៅអន្លង់កោះឈើទាល មិនត្រឹមតែកន្ទុយជាប់មងទេ ខ្លួនកាន់តែស្គមទៅៗរហូតមកដល់ពេលនេះ មានដំបៅជាប់ខ្លួនថែមទៀត កម្លាំងជំនាញរួមនិងមន្ត្រីពាក់ព័ន្ធ ពុំមានបច្ចេកទេសក្នុងការជួយសង្គ្រោះបានទេ ប្រឈមនឹងការស្លាប់នៅថ្ងៃខាងមុខ។

លោក ផយ វណ្ណា សមាជិកសហគមន៍អេកូទេសចរណ៍ផ្សោតព្រះរំកិលបានបញ្ជាក់ថា សត្វផ្សោតមួយក្បាលនេះ មានប្រវែងប្រមាណជាង ២ ម៉ែត្រមានទម្ងន់ប្រហែលជាង ២ រយគីឡូក្រាម ចាប់ពីថ្ងៃកន្ទុយជាប់មងកាលពីថ្ងៃ ៦ ខែមករាមក អស់រយៈពេលជាងមួយខែត្រីផ្សោតនេះ បានធ្លាក់ខ្លួនស្គមនៅសល់ប្រមាណតែមួយរយគីឡូប៉ុណ្ណោះ។
លោកប្រធានសហគមន៍បន្តថា ការធ្លាក់ខ្លួនស្គមនេះ ដោយសារកន្ទុយជាប់មងហែលចាប់ចំណីមិនបាន និងថែមទាំងមានដំបៅជាប់ខ្លួនទៀត ហើយកម្លាំងពាក់ព័ន្ធបានប្រឹងប្រែងជួយសង្គ្រោះអស់លទ្ធភាព ដោយពុំអាចជួយសង្គ្រោះបានទេ ដោយពុំមានបច្ចេកទេស ហើយតាមការពិនិត្យជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ វាមានស្ថានភាពកាន់តែស្គមទៅៗថែមទាំងមានដំបៅជាប់ខ្លួនទៀត អាចប្រឈមនិងការស្លាប់ក្នុងពេលដ៏ខ្លីខាងមុខ។
លោកបន្តថា នៅអន្លង់កោះឈើទាលនេះ បច្ចុប្បន្នសត្វផ្សោតនៅសល់តែមួយក្បាលនេះទេ ដែលជាចំណីចក្ខុសម្រាប់ភ្ញៀវទេសចរមកតាមពីបណ្ដាខេត្តនានា រួមទាំងរាជធានីភ្នំពេញផងដែរ។បើសិនជាបាត់បង់សត្វផ្សោតមួយក្បាលនេះទៀតនោះ ពិតជាសោកស្ដាយណាស់។ ដូច្នេះប្រជាសហគមន៍សូមអំពាវនាវដល់មន្ត្រីជំនាញផ្នែកជលផល និងអង្គការ wws ជួយរកមធ្យោបាយសង្គ្រោះជីវិតវាផង ព្រោះវាកំពុងតែហែលមករកមនុស្សឱ្យជួយវាផងដែរ តែពុំមានបច្ចេកទេសក្នុងការជួយ។


ជាមួយនេះផងដែរលោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ករណីនេះដោយសារតែខាងភាគីឡាវ នៅជិតតំបន់អន្លង់អភិរក្សផ្សោតមិនបានចូលរួមអភិរក្ស ចេះតែមកដាក់មង ដោយមិនគិតពីផលប៉ះពាល់មកដល់សត្វផ្សោត ដែលមានភូមិសាស្ត្រនៅជាប់គ្នា។ លោកបន្តថា ករណីរឿងសត្វផ្សោតនេះ លោកនឹងធ្វើរបាយការណ៍ ដាក់ជូនទៅមន្ត្រីជំនាញពាក់ព័ន្ធ និងទៅរដ្ឋបាលជលផល និងសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត ដើម្បីស្វែងរកដំណោះស្រាយ និងជួយសង្គ្រោះវា តែការទទួលបានលទ្ធផលយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេ។
សូមបញ្ជាក់ថា ៖ សត្វផ្សោតនេះទីមួយវាអាចស្លាប់បាននៅពេលវាអត់ចំណីយូរ ដោយសារតែកន្ទុយកំពុងជាប់មងចាប់ត្រីស៊ីមិនបាន និងទី២ មានដំបៅទៀត អាចធ្វើឱ្យវាស្លាប់បាន៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


