ព័ត៌មានជាតិ
ចេតិយបុរាណ វត្តជេត្តពន មានអាយុជាង ៣០០ ឆ្នាំ
ចេតិយបុរាណដែលស្ថិតនៅក្នុងវត្ត ជេត្តពន ឬហៅ វត្តត្រី ភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម មានអាយុជាង ៣០០ ឆ្នាំ នៅតែជាទីសក្ការៈបូជារបស់មនុស្សជំនាន់ក្រោយ។

លោក ម៉ុល មុនី អតីតព្រះសង្ឃធ្លាប់បួសរៀននៅវត្តនេះ ៣ វស្សា បានរៀបរាប់ថា លោកបានដឹងពីប្រវត្តិវត្តនេះខ្លះៗ អំពីអ្នកធ្លាប់មានគុណចំពោះជាតិ និងកូនចៅជំនាន់ក្រោយ ក៏ដូចជាបានជួយកសាង ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងទីវត្ត សម្រាប់បន្តដល់កូនចៅជំនាន់ក្រោយឱ្យបានសិក្សារៀនសូត្រ មានតួនាទីខ្ពស់ក្នុងសង្គម។

លោកបានបញ្ជាក់ថា ចេតិយបុរាណបាន ដោយព្រះចៅអធិការ អង្គ ភឿ និងព្រះគ្រូធម្មវាចា ម៉ៅ ហៀង ដែលបានត្រួសត្រាយផ្លូវសម្រាប់ក្មេងជំនាន់ក្រោយ បានសិក្សារៀនសូត្រ និងមានតួនាទីខ្ពស់ក្នុងសង្គមរហូតមក។
ដើម្បីរំលឹកការដឹងគុណ ប្រជាជននៅភូមិបាននាំយកអដ្ឋិធាតុ របស់លោកទៅតម្កល់ទុកនៅចេតិយនេះ និងអដ្ឋិធាតុរបស់ប្រជាជនខ្មែរដែលបានស្លាប់ក្នុង ឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ ១៩៧៥។

លោក ម៉ុល មុនី បញ្ជាក់ថា ចេតិយនេះមានអាយុកាលជាង ៣០០ ឆ្នាំមកហើយ មានភាពទ្រុឌទ្រោមខ្លាំង លោកសូមអំពាវនាវ ឱ្យមានការជួសជុល និងការជួយថែរក្សាឡើងវិញ។
អត្ថបទ៖ រុងរឿង
-
ចរាចរណ៍៦ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៦ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


