សុខភាព
បន្លែ ៧ ប្រភេទ ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ ទោះហូបច្រើនប៉ុណ្ណាក៏មិនធាត់
មានវិធីសម្រកទម្ងន់ជាច្រើន ដែលស្រីៗគ្នាយើង អាចធ្វើទៅបាន។ ប៉ុន្តែអ្វីដែលមិនប៉ះពាល់ដល់សុខភាព គឺការសម្រកដោយធម្មជាតិសុទ្ធសាធ។
យើងខ្ញុំសុំណែនាំនូវបន្លែ ៧ ប្រភេទ ល្អទាំងសម្រកទម្ងន់ និងទទួលបានសុខភាពល្អ។
១ ម្រះ

ផ្លែម្រះ ១០០ ក្រាមផ្ដល់ប្រហែល ៣៤ កាឡូរីសម្រាប់រាងកាយ ។ ប៉ុន្តែមានអត្ថប្រយោជន៍ជាច្រើន ដែលល្អសម្រាប់រាងកាយ ដូចជាកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមជាដើម។ ជួយព្យាបាលជំងឺទឹកនោមផ្អែម ថែរក្សាឆ្អឹង និងធ្មេញឲ្យរឹងមាំ ក៏ដូចជាជួយការពារជំងឺមហារីកសុដន់ផងដែរ។
២ សណ្ដែកបណ្ដុះ

សណ្ដែកបណ្ដុះ ១០០ ក្រាម ផ្ដល់ប្រហែល ២២ កាឡូរីសម្រាប់រាងកាយ។ សណ្ដែកបណ្ដុះក៏សម្បូរវីតាមីន និងសារធាតុរ៉ែផងដែរ។ សណ្ដែកមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានវីតាមីន E ដែលធ្វើឲ្យស្បែកមានសំណើម ទន់រលោង និងភ្លឺថ្លាបែបធម្មជាតិ។
៣ ខាត់ណា

ខាត់ណា ១០០ ក្រាមផ្ដល់ប្រហែល ៣១កាឡូរីសម្រាប់រាងកាយ ហើយខាត់ណាគឺជាបន្លែដែលមានជាតិទឹកតិចបំផុត។ ដូច្នេះវាស័ក្ដិសមសម្រាប់ការញ៉ាំកំឡុងពេលសម្រកទម្ងន់។ វាក៏ផ្ទុកជាតិកាល់ស្យូម ដែលជួយធ្វើឲ្យកម្រិតអ័រម៉ូនមានស្ថេរភាព ជាលទ្ធផលរាងកាយកាត់បន្ថយការញ៉ាំអាហារបានល្អ។ លើសពីនេះ ការទទួលទានខាត់ណា អាចកាត់បន្ថយការឆាប់ខឹង និងអារម្មណ៍ប្រែប្រួលអំឡុងពេលមករដូវសម្រាប់ស្ត្រី។
៤ ស្លឹកបាស់

ផ្លែទទឹម ១០០ ក្រាមផ្តល់ថាមពលប្រហែល ៣០កាឡូរីសម្រាប់រាងកាយ វាជាបន្លែមួយក្នុងចំណោមបន្លែដែលមិនត្រឹមតែសក្ដិសមសម្រាប់ស្ត្រីប៉ុណ្ណោះទេ តែក៏ល្អសម្រាប់អ្នកចង់ស្រក់ទម្ងន់ដែរ។ ប៉ុន្តែក៏ជាបន្លែដែលជួយធ្វើឲ្យស្បែកកាន់តែភ្លឺថ្លា ជួយកាត់បន្ថយការចុះខ្សោយនៃរីទីណាផងដែរ (ច្រើនតែកើតឡើងជាមួយមនុស្សដែលអង្គុយមុខអេក្រង់កុំព្យូទ័រយូរ)។
៥ ត្រកួន

ត្រកួន១០០ ក្រាម ផ្ដល់ថាមពលប្រហែល១៩ កាឡូរីសម្រាប់រាងកាយ វាក៏ជាបន្លែដែលពូកែក្នុងការព្យាបាលជំងឺ myopia ផងដែរ។ ជាពិសេសធ្វើឲ្យប្រសើរឡើងនូវការចងចាំបានល្អ ចិញ្ចឹមខួរក្បាលយ៉ាងមានប្រសិទ្ធភាព ហើយមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយស្បែករបស់មើលទៅភ្លឺថ្លា។
៦ តាសក់

តាសក់ ១០០ក្រាម ផ្តល់ថាមពលប្រហែល ១៥កាឡូរីសម្រាប់រាងកាយ ហើយក៏ជាបន្លែដែលជួយបន្ថែមសំណើមដល់រាងកាយផងដែរ។ ធ្វើឲ្យរាងកាយស្រស់ស្រាយ ស្បែកភ្លឺថ្លា សម្រាប់អ្នកដែលស្ថិតក្នុងដំណាក់កាលនៃការសម្រកទម្ងន់ ត្រសក់ត្រូវបានណែនាំឲ្យញ៉ាំ មុនពេលញ៉ាំអាហារ។ នោះនឹងជួយឲ្យស្រីៗញ៉ាំអាហារតិច ឆ្អែតលឿនផងដែរ។
៧ ត្រឡាច

ត្រឡាច ១០០ ក្រាមផ្ដល់ប្រហែល ១១ កាឡូរីសម្រាប់រាងកាយ វាជាបន្លែដែលល្អសម្រាប់ស្ត្រី។ ជាពិសេសសម្រាប់អ្នកចង់សម្រកទម្ងន់ ដោយសារតែវាជាបន្លែដែលមានកាឡូរីទាបខ្លាំង វាក៏ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ចិញ្ចឹមស្បែក និងជួយការពារជំងឺមហារីក។
សម្រាប់មិត្តនារីណាដែលចង់សម្រកទម្ងន់ ដោយមានសុខភាពល្អ។ កុំភ្លេចឧស្សាហ៍ញ៉ាំបន្លែ ដែលអាចញ៉ាំបានដោយងាយដូចជាបន្លែទាំង៧ប្រភេទ ដែលយើងខ្ញុំបានណែនាំខាងលើ។ ព្រោះបន្លែទាំងនេះ សុទ្ធតែមានកាឡូរីទាប និងផ្ទុកធាតុចិញ្ចឹមជាច្រើនទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិតទេ បន្លែផ្លែឈើមិនសូវថ្លោស ដង្កូវ ស៊ី អត់ជាតិគីមី?
ចុចអាន៖ចេកអាំង មិនត្រឹមឆ្ងាញ់មួយមុខ តែជួយដល់អ្នកចង់សម្រកទម្ងន់ និងបំបាត់ការទល់លាមក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


