សុខភាព
ពិតទេ បន្លែផ្លែឈើមិនសូវថ្លោស ដង្កូវ ស៊ី អត់ជាតិគីមី?
បច្ចុប្បន្នបន្លែផ្លែឈើនៅទីផ្សារសម្បូរជាតិគីមីណាស់ ទិញមិនស្រួលប៉ះចំគីមី ញ៉ាំទៅខូចសុខភាពមិនខាន។ អ្នកខ្លះថា បន្លែផ្លែឈើថ្លោសៗ អត់មានដង្កូវស៊ី នោះច្បាស់ជាមានជាតិគីមីហើយ? តើការសម្គាល់បែបនេះត្រឹមត្រូវទេ?

ចម្លើយ គឺមិនត្រឹមត្រូវទាំងអស់នោះទេ។ លោក ភុន រតនា អ្នកឯកទេស ផ្នែកកសិកម្ម អះអាងថា យើងមិនអាចសម្គាល់បន្លែផ្លែឈើដែលមានជាតិគីមី ឬគ្មានគីមីដោយភ្នែកទទេបានទេ មានតែការពិនិត្យដោយមន្ទីរពិសោធន៍ប៉ុណ្ណោះ។
លោកថា ច្បាស់ណាស់ បន្លែផ្លែឈើដែលប្រើថ្នាំគីមី ថ្លោសៗ មិនមានសត្វល្អិតមកស៊ី ប៉ុន្តែករណីបន្លែខ្លះសត្វល្អិតច្រើន បាញ់ថ្នាំមិនឈ្នះ បន្លែនោះនឹងមានដង្កូវស៊ីដូចតែគ្នា។ ម្យ៉ាងវិញទៀតបន្លែដែលកសិករថែទាំបានល្អ ឬដាំក្នុង Green house នឹងថ្លោសៗ ប៉ុន្តែគ្មានជាតិគីមីទេ។

ក្នុងចំណោមសារធាតុគីមីទាំងអស់ មានតែពពួកថ្នាំរក្សាពណ៌ និងគុណភាពគីមីប៉ុណ្ណោះ ដែលយើងអាចសម្គាល់ដោយភ្នែកទទេបាន។ ឧទាហរណ៍ ថ្នាំដាក់ឲ្យសណ្តែកបណ្តុះ ត្រយូងចេក ដើមចេកហាន់ ខ្ញី ឬគ្រឿងបុក នៅរក្សាពណ៌បានស ស្រស់ល្អដដែល៕
ចុចអាន ៖អ្នកជំនាញ៖ បន្លែស្លឹកប៉ុន្មានមុខនេះមានជាតិគីមីតិចតួចបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


