សុខភាព
ចេកអាំង មិនត្រឹមឆ្ងាញ់មួយមុខ តែជួយដល់អ្នកចង់សម្រកទម្ងន់ និងបំបាត់ការទល់លាមក
បន្ថែមពីលើអត្ថប្រយោជន៍នៃផ្លែចេកខ្ចីឬទុំ ចេកអាំងក៏ជាជម្រើសមួយសម្រាប់អ្នកនិយមចូលចិត្តហូប ព្រោះវាល្អចំពោះសុខភាពខ្លាំង តែយើងអាចនឹងមិនដឹងសោះតែម្ដង។
ខាងក្រោមជាប្រយោជន៏ដែលយើងទទួលបានពីចេកអាំង៖
១ ជួយបំបាត់ការទល់លាមក

ចេកអាំងបង្កើនមាតិកាជាតិស្ករអូលីកូសាខាដ នេះគឺជាអាហារសម្រាប់បាក់តេរីល្អ ៗ នៅក្នុងពោះវៀន។ ធ្វើឲ្យប្រសើរឡើងនូវបរិស្ថានពោះវៀន ហើយជាលទ្ធផលការពារការទល់លាមកបានល្អ។
២ ជួយពង្រឹងប្រព័ន្ធការពាររាងកាយ
ប្រហែល ៧០ ភាគរយនៃប្រព័ន្ធការពាររាងកាយ ត្រូវបានបង្កើតឡើងនៅក្នុងពោះវៀន។ នៅពេលបរិស្ថានពោះវៀនល្អប្រព័ន្ធការពាររាងកាយរបស់រាងកាយ នឹងមានភាពប្រសើរឡើង។ ម្យ៉ាងទៀតចេកអាំង វាក៏ជួយធ្វើឲ្យរាងកាយឡើងកំដៅ ដែលជាលទ្ធផលរាងកាយរឹងមាំ។

៣ មានឥទ្ធិពលលើការសម្រកទម្ងន់
ប្រសិនបើបរិស្ថានពោះវៀនមិនល្អ នឹងបណ្តាលឲ្យមានការប្រមូលផ្តុំឧស្ម័នខ្ពស់នៅក្នុងពោះវៀន ហើយជាលទ្ធផលកាត់បន្ថយការរំលាយអាហារ ថាមពលរបស់រាងកាយ ធ្វើឲ្យខ្លាញ់ងាយស្រួល។ ការទទួលទានចេកអាំងដែលមានមាតិកាខ្ពស់នៃអូលីកូសសាខាដ ជួយដល់បរិស្ថាននៅក្នុងពោះវៀន។ ជាលទ្ធផលការបញ្ចេញចោលអាចប្រែជាធម្មតា ជួយបង្កើនការរំលាយអាហារនៅក្នុងថាមពលរបស់រាងកាយផងដែរ វាជាវិធីល្អក្នុងការសម្រកទម្ងន់ពីខាងក្នុង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្សិតសាមញ្ញ តែជួយការពារបញ្ហាភ្លេចភ្លាំង និងខួរក្បាលបានល្អ
ចុចអាន៖អាហារ ៦ មុខ សក្ដិសមសម្រាប់អ្នកចង់សម្រកទម្ងន់ និងកំពូលឆ្ងាញ់ហូបមិនចេះណាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


