Connect with us

សន្តិសុខសង្គម

យុវជនម្នាក់​ហែលទឹកលេង​បណ្តាល​ឱ្យ​លង់ទឹកស្លាប់​បង្កការភ្ញាក់ផ្អើល​ដល់អ្នកស្រុក​ជួយមុជ​រាវរក​ជាង​មួយម៉ោង

បានផុស

នៅ

យុវជនម្នាក់បានលង់ទឹកស្លាប់បន្ទាប់ពីបានហែលទឹកលេងជាមួយមិត្តភ័ក្ដិ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៥៖ ៤០ នាតី ល្ងាចថ្ងៃទី ១៧ ខែកុម្ភៈ នៅចំណុចទំនប់យុទ្ធសាស្ត្រ ស្ថិតក្នុងភូមិស្វាយពក ឃុំស្វាយ ស្រុកសាគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សពបុរសជនរងគ្រោះឈ្មោះ ចិត្ត អាយុ ២០ ឆ្នាំ មានទីលំនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបានមកលេងកម្សាន្តជាមួយមិត្តភ័ក្តិ មានគ្នា ៥ទៅ ៦នាក់ នៅក្នុងទំនប់យុ ទ្ធសាស្ត្រខាងលើនេះ ពេលកំពង់ហក់ទឹកលេងសប្បាយមួយសន្ទុះក៍នាំគ្នាមកសម្រាកលើពុំនួកខ្សាច់ដោយមិនបានចាប់អារម្មណ៍ថាបាត់មនុស្សម្នាក់ទៀត។ បន្ទាប់មកទើបមាន ការភ្ញាក់ផ្អើលពីមិត្តភ័ក្ដិដែលមកជាមួយ ហើយក៏បានហៅអ្នកស្រុកនាំគ្នាជួយរាវរកជាង១ម៉ោង ទើបរកឃើញសពយុវជនរងគ្រោះ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា សពជនរងគ្រោះត្រូវបានមិត្តភ័ក្តបីយកចេញពីក្នុងទឹក ដោយជនរង គ្រោះបានស្លាប់ទៅហើយ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួ សារទទួលយកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម