ព័ត៌មានជាតិ
អ្នកទិញមាសទុក គួរលក់យកចំណេញ នៅពេលនេះទេ ខណៈតម្លៃមាសកំពុងឡើងថ្លៃខ្លាំង
មាសនៅលើពិភពលោកកំពុងឡើងថ្លៃខ្លាំង ក្នុងនោះកម្ពុជា ក៏ដូចគ្នាផងដែរ។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានជូនជាយោបល់ថា អ្នកដែលបានទិញមាសទុក ក្នុងតម្លៃធូរថ្លៃកន្លងទៅ អាចលក់ចេញនៅពេលនេះ ដើម្បីទទួលបានប្រាក់ចំណេញ។

លោក ឡុង សំណាង ប្រធានប្រឹក្សាយោបល់ហិរញ្ញវត្ថុ បានលើកឡើងយ៉ាងដូច្នេះថា «បើពលរដ្ឋទិញមាសពេលដែលនៅតម្លៃធូរថ្លៃត្រឹម ១អោន តម្លៃ ១៥០០ដុល្លារ ខណៈដែលឥឡូវតម្លៃឡើងដល់ជាង ២ពាន់ដុល្លារ ពួកគាត់អាចសម្រេចចិត្តលក់ចេញ យកចំណេញបាន។ ប៉ុន្តែបើពួកគាត់ទើបតែទិញថ្មីៗនេះ ក្នុងតម្លៃចន្លោះពី ១៨០០ដុល្លារ ទៅ ២០០០ដុល្លារ ក្នុង១អោន គួរតែកុំទាន់លក់ នៅរង់ចាំឱកាសបន្តទៀត ព្រោះជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី អាចនៅបន្តយូរទៀត ដែលនាំឲ្យមាសនៅអាចឡើងថ្លៃថែមទៀតផងដែរ»។
អ្នកជំនាញហិរញ្ញវត្ថុ និងតាមដានសេដ្ឋកិច្ចពិភពលោក រូបនេះ ប៉ាន់ស្មានថា ការជួញដូរតម្លៃមាស នឹងបន្តឡើងថ្លៃថែមទៀត ដោយសារភាពតានតឹងនៅរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឲ្យជះឥទ្ធិពលដល់ពិភពលោក ។ បញ្ហានេះ អាចនឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរដែរ។ លើសពីនេះទៀត ការបង្កកប្រាក់នៅក្នុងធានាគាររបស់រុស្ស៊ី នៅសហរដ្ឋអាមេរិក ក៏ជាកត្តាធ្វើឲ្យសេដ្ឋកិច្ចអាមេរិក និងលុយដុល្លារធ្លាក់ចុះផងដែរ។

បើស្ថានភាពនេះ បន្តអូសបន្លាយរយៈពេលយូរ លោក ឡុង សំណាង វាយតម្លៃថា តម្លៃមាសនឹងអាចឡើងថ្លៃដល់ ២៥៥០ដុល្លារ ទៅ ២៦៥០ ដុល្លារក្នុង១ តម្លឹង ដូចកាលទើបតែផ្ទុះជំងឺកូវីដដំបូង។
បើតាមលោក ឡុង សំណាង តម្លៃមាសនៅលើទីផ្សារអន្តរជាតិថ្ងៃនេះ ១ម្លឹង តម្លៃ ២២៩៣.៩៧៥៩ ដុល្លារ ក្នុងនោះ ១ជី តម្លៃ ២២៩.៣៩៧៥ ដុល្លារ, ១ហ៊ុន តម្លៃ ២២.៩៣៩៧ ដុល្លារ និង ១លី តម្លៃ ២.២៩៣៩ ដុល្លារអាមេរិក។
កញ្ញា ហុង ហ៊ួយហ្គិច អ្នកលក់មាសនៅផ្សារសាលាលេខប្រាំ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទោះជាតម្លៃមាសឡើងថ្លៃក៏ពិតមែន តែពលរដ្ឋមិនសូវអើពើក្នុងការលក់ចេញនោះទេ។ កញ្ញា លើកឡើងដូច្នេះថា« ខ្ញុំមើលឃើញថា មិនសូវមានអ្នកលក់ច្រើននោះទេ តែអ្នកខ្លះ លឺថាមាសឡើងថ្លៃ ក៏ផ្អាកទិញ ហើយទីផ្សារក៏មិនសូវមានការភ្ញាក់រឿងតម្លៃមាសនេះដែរ»។

សូមបញ្ជាក់ថា ហាងឆេងមាស មានការប្រែប្រួលតម្លៃគ្រប់ពេលវេលា គ្រប់វិនាទី។ ហាងមាសពេជ្រ ទី មង្គល បានបង្ហាញតម្លៃមាសគីឡូ ក្នុង១ ជី លក់ចេញតម្លៃ ២៣០ដុល្លារ និងទិញចូលតម្លៃ ២២០ដុល្លារ គិតត្រឹមថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២២នេះ៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


