ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ទាមទារមួយចំណុចធំ មុនជំនួបកំពូលជាមួយ រុស្ស៊ី ថ្ងៃនេះ
ប្រទេសអ៊ុយក្រែនបានទាមទារឲ្យលោក ពូទីន “ចុះចាញ់” ខណៈរដ្ឋមន្ត្រីការបរទេសរបស់វិមានក្រឹមឡាំងលោក Sergei Lavrov កំពុងត្រៀមខ្លួនសម្រាប់ការចរចាសន្តិភាព ជាមួយសមភាគីទីក្រុងកៀវ ក្នុងប្រទេសតួកគីនៅថ្ងៃព្រហស្បតិ៍ទី១០ខែមីនានេះ។

អ្នកការទូតជាន់ខ្ពស់បំផុតរបស់ទីក្រុងមូស្គូ បានទៅដល់ទីក្រុងរមណីយដ្ឋាន Antalya ភាគខាងត្បូងប្រទេសតួកគី ដើម្បីចរចាជាមួយលោក Dmytro Kuleba ក្នុងកិច្ចប្រជុំកំពូល ដែលសម្របសម្រួលដោយរដ្ឋាភិបាលទីក្រុងអង់ការ៉ា។
កិច្ចប្រជុំរបស់រុស្ស៊ី និងអ៊ុយក្រែន នឹងក្លាយជាជំនួបការទូតកម្រិតខ្ពស់បំផុត ចាប់តាំងពីវិមានក្រឹមឡាំង បើកប្រតិបត្តិការយោធាលើប្រទេស អ៊ុយក្រែន។

ប៉ុន្តែនៅក្នុងវីដេអូលើ Facebook ដែលបញ្ជាក់ថាកិច្ចពិភាក្សានេះនឹងដំណើរការទៅមុខ, លោក Kuleba បាននិយាយថា លោកមិនរំពឹងទុកខ្លាំងពេកទេ ហើយថា ភាពជោគជ័យនៃការចរចាគឺអាស្រ័យលើការណែនាំនិងបញ្ជាដែលវិមានក្រឹមឡាំងដាក់ឲ្យលោក Lavrov។
កាលពីប៉ុន្មានថ្ងៃមុន រុស្ស៊ីបានទាមទារឲ្យអ៊ុយក្រែនបញ្ឈប់សកម្មភាពយោធា, ផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីរក្សាអព្យាក្រឹតភាព ដូច្នេះខ្លួនមិនអាចចូលរួមជាមួយ EU ឬ NATO បាន, ទទួលស្គាល់ គ្រីមៀ ជាដែនដីរុស្ស៊ីអធិបតេយ្យ និងទទួលស្គាល់សាធារណរដ្ឋផ្តាច់ខ្លួន Donetsk និង Luhansk ជាទឹកដីឯករាជ្យ។

ថ្លែងទៅកាន់ BBC Newsnight កាលពីថ្ងៃពុធទី៩ខែមីនាម្សិលមិញនេះ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Verashchuk បានហៅលក្ខខណ្ឌសន្តិភាពរបស់ទីក្រុងមូស្គូថា “ឱសានវាទ” ហើយអះអាងថា “មានតែការពិភាក្សាតែមួយប៉ុណ្ណោះដែលអាចទៅរួច នោះគឺ រុស្ស៊ីចុះចាញ់”។
“ខ្ញុំគិតថា ដើម្បីឲ្យគេបំពេញតាមការទាមទាររបស់អ្នក អ្នកត្រូវតែហ៊ាននិយាយ។ ប៉ុន្តែជាការពិតណាស់ ឱសានវាទដែលរុស្ស៊ីដាក់ចេញគឺមិនអាចទទួលយកបានទេ។ ការទទួលស្គាល់គ្រីមៀ ទទួលស្គាល់សាធារណរដ្ឋបំបែកខ្លួនជារដ្ឋឯករាជ្យ ទាំងនេះគឺមិនអាចទៅរួចទាំងស្រុង។

“ប្រាកដណាស់ យើងមិនអាចដោះដូរទឹកដីយើងបានទេ យើងត្រូវតែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ តើយើងត្រូវប្រាប់ប្រជាជនអ៊ុយក្រែនហើយផ្តល់ផ្នែកមួយនៃអធិបតេយ្យភាពអ៊ុយក្រែនឯករាជ្យដោយរបៀបណាទៅ? តើយើងនឹងប្រាប់កូនចៅរបស់យើងដោយរបៀបណាទៅ? នេះគឺជាការលុកលុយ មិនមែនគ្រាន់តែប្រឆាំងនឹងអ៊ុយក្រែន ដូចដែលអ្នកអាចមើលឃើញយ៉ាងច្បាស់នោះទេ។ តែនេះជាបញ្ហាប្រឈមសម្រាប់ពិភពលោកទាំងមូល”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ីបញ្ជាក់ច្បាស់ៗ ក្រោយអ៊ុយក្រែនចោទថា ទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


