ព័ត៌មានអន្ដរជាតិ
មេដឹកនាំកំពូល ២ រូប ឲ្យ ពូទីន ចាប់ផ្ដើមបទឈប់បាញ់ ជាបន្ទាន់
អធិការបតីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីបារាំង Emmanuel Macron បានជំរុញឲ្យប្រធានាធិបតីរុស្ស៊ី Vladimir Putin អនុវត្តបទឈប់បាញ់ជាបន្ទាន់នៅអ៊ុយក្រែន។

មេដឹកនាំទាំងបីបានធ្វើសន្និសីទតាមទូរស័ព្ទរយៈពេល ៧៥នាទី កាលពីថ្ងៃសៅរ៍។ ខណៈការិយាល័យប្រធានាធិបតីបារាំងបាននិយាយថា លោក ពូទីន មិនបានបង្ហាញពីឆន្ទៈ ក្នុងការបញ្ចប់សង្គ្រាមនោះទេ។
មន្ត្រីវិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន បានប្រាប់មេដឹកនាំទាំងពីរថា កិច្ចពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែត រវាងអ្នកតំណាងទីក្រុងមូស្គូ និងទីក្រុងកៀវ បានបន្តក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ប៉ុន្តែព័ត៌មានលម្អិតមិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ។

គួរបញ្ជាក់ដែរថា មន្ត្រីនៃប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្វើការចរចាបទឈប់បាញ់ជុំទីបីរបស់ពួកគេកាលពីថ្ងៃចន្ទសប្ដាហ៍មុន ប៉ុន្តែបានបរាជ័យ ក្នុងការបង្រួមភាពខុសគ្នារបស់ពួកគេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទ័ព អ៊ុយក្រែន ទុកសព្វាវុធចោល ក្រោយ រុស្ស៊ី វាយប្រហារ (មានវីដេអូ)
ចុចអាន៖ទ័ព អ៊ុយក្រែន យកអ្នកជំងឺធ្វើខែល ការពារពីការបាញ់ផ្លោងរបស់ រុស្ស៊ី (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


