KPT+
ធ្វើយ៉ាងណាបាន ពេលបេះដូងកំពុងនឹកគេស្ទើរស្លាប់?
«នឹក» វាជារឿងធម្មតា ប្រសិនវាមិនអូសបន្លាយគ្រប់សង្វាក់ដង្ហើមចេញចូល យើងនឹកហើយភ្លេច វាជារឿងធម្មតា នឹកម្តាយនឹកឪពុក នឹកបងប្អូននិងមិត្តភក្តិ។ល។
តែបើនឹកគ្រប់ពេល សូម្បីដេក ដើរ ឈរ អង្គុយក៏ទន្ទេញតែគេម្នាក់ហ្នឹង ដល់មិនសប្បាយចិត្ត ស្រពាប់ស្រពោន គឺវា មានតែរោគស្នេហាប៉ុណ្ណោះ ដែលចេញអាការៈមួយហ្នឹង ហើយជំងឺនេះ ពិតជាពិបាកព្យាបាល។

តោះ KPT plus ព្យាបាលជូន ឱ្យតែព្រមជឿ!
ជាអកុសលមិនមានថ្នាំវេទមន្តដើម្បីបញ្ចប់ការឈឺចាប់រឿងស្នេហានោះទេ។ ប៉ុន្តែពិតជាមានវិធីជាច្រើន យើងអាចធ្វើដើម្បីជួយដោះស្រាយគ្រប់គ្រងនិងផ្សះផ្សារាល់ ការឈឺចាប់ដែលកំពុងមាននោះបានពិតមែន។
នេះគឺជាគន្លឹះ ៧ យ៉ាងដើម្បីរំដោះខ្លួនឱ្យឆ្លងផុតពីការឈឺចាប់ព្រោះចិត្តស្រលាញ់នឹករលឹក៖
ទីមួយ កុំរំពឹងថា អាចភ្លេចអ្នកណាម្នាក់ត្រឹមពេលមួយយប់

អារម្មណ៍បន្ទាប់ពីការបែកបាក់ គឺបាតុភូតស្មុគស្មាញ ទំាងសរីរវិទ្យានិងផ្លូវចិត្ត កុំបង្ខំហើយរំពឹងថា នឹងបញ្ឈប់ការចងចាំដ៏ឈឺចាប់នោះភ្លាមៗ។ ទោះបីជាការសម្រេចចិត្តរបស់អ្នក កាត់វាចេញចោល ក៏ដោយ ក៏តាមធម្មជាតិ វានៅតែមានឥទ្ធិពលមកលើការគិតរបស់យើង។ ពីដំបូងៗ វាលេចឡើងប្រហែលជា ៥០ ដងក្នុងមួយថ្ងៃ។ បន្ទាប់មកបន្ទាប់មកបានពីរបីសប្តាហ៍ អ្នកនឹងសម្គាល់ឃើញថាអ្នកកំពុងគិតអំពីពួកគេតែប្រមាណ ១០ ដងក្នុងមួយថ្ងៃ។ នៅទីបំផុតអ្នកនឹងដឹងថាអ្នកមិននឹកពួកគេដូចមុនទៀតទេ មិនមែនគ្រប់ដង្ហើមចេញចូលឡើយ។ វាអាចចំណាយពេលពីពីរទៅដល់បីសប្តាហ៍ ឬទៅពីរបីខែ អាស្រ័យលើជម្រៅនៃទំនាក់ទំនងនិងរបៀបដែលអ្នកដោះស្រាយ។
ទីពីរ រៀនទទួលយកការឈឺចាប់

មុននឹងក្រោយ ក្នុងជាតិនេះ នឹងមានថ្ងៃណាមួយដែលអ្នកនឹងដេកនៅលើគ្រែហើយមិនឃ្លាន មិនស្រើបស្រាល មិនចង់បានអ្វី ក្រៅតែពីយំស្ងាត់ស្ងៀមនិងចង់នៅម្នាក់ឯង។ មិនអីទេ អ្នកណាក៏ធ្លាប់ដែរ ប៉ុន្តែវាមិនយូរពេកទេស្ថានភាពបែបនេះ។ ការព្រមទទួលយកការឈឺចាប់ អាចជួយអ្នកឱ្យបំបាត់វាបានលឿនជាងការធ្វើពើ។ ឧទាហរណ៍ ការនិយាយអំពីវាជាមួយមិត្តភក្តិឬអ្នកផ្តល់ប្រឹក្សា អាចជួយអ្នកឱ្យយល់ពីអារម្មណ៍របស់អ្នកបានកាន់តែប្រសើរជាជាងកុហកខ្លួនឯងហើយរង់ចាំ។
៣ ចាប់យកគំនិតនិងអារម្មណ៍ល្អៗ
ព្យាយាមគិតអំពីរឿងល្អ ៗ អាចចេញទៅក្រៅជាមួយមិត្តភក្តិ ចាប់យកការអានសៀវភៅវិជ្ជមាន ហើយចងចាំថា ហេតុអ្វីបានជាអ្នកស្ថិតក្នុងស្ថានភាពបែបនេះ។
៤ កម្ចាត់អនុស្សាវរីយ៍

ប្រមូលរូបថត អំណោយទុកចោល ឆ្ងាយពីភ្នែក និងលុបលេខ លុបរូបថតរបស់ពួកគេចេញពីទូរស័ព្ ចេញពីគណនីបណ្តាញសង្គមហើយកុំខំបំភ្លេច ព្រោះការមិនបំភ្លេចគឺជាសក្ខីនៃការអនុញ្ញាត្តិឱ្យភ្លេចទៅដោយឯកឯង។
៥ ជាប់រវល់
ចូលរួមជាមួយក្លឹបច្រើនឡើង ស្វែងរកចំណង់ចំណូលចិត្តថ្មី រីករាយនឹងរវល់ ច្រើនជាមួយគ្រួសារនិងមិត្តភក្តិ។ រឿងល្អដែលត្រូវធ្វើគឺចូលរួមក្រុមហាត់ប្រាណជម្រុញអ័រម៉ូន អ្នកនឹងមានអារម្មណ៍ធូរស្រាលខ្លាំង។ អ្នកក៏អាចជួបមិត្តភក្តិថ្មី សរសេរអំពីរឿងជីវិត ទុកថាគ្រប់យ៉ាងជាមេរៀន ។ អាចចាប់ផ្តើមទិនានុប្បវត្តិពីអ្វីដែលអ្នកកំពុងឆ្លងកាត់។
៦ ឆ្ពោះទៅមុខ

នៅទីបំផុត អ្នកដឹងថា អ្នកកំពុងគិតអំពីគេកាន់តែតិចទៅ ៗ ។ អ្នកក៏អាចរកឃើញអ្នកផ្សេងទៀត ដែលសមនឹងអ្នកយកចិត្តទុកដាក់។ មនុស្សខ្លះមានអារម្មណ៍ថា មានកំហុសដោយគិតថា វាឆាប់ពេកដែលចូលទៅក្នុងទំនាក់ទំនងផ្សេងៗទៀត។ មិនពិតទេ យើងត្រូវតែរឹងមាំហើយបន្តដំណើរទៅមុខទៀត៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ ធ្លាប់ទេ កើតអាការៈសោកសៅទំាងគ្មានមូលហេតុ?
ចុចអាន៖ ទុក្ខកង្វល់ធំៗនៅពេលមនុស្សប្រុសម្នាក់ៗធ្លាក់ក្នុងអន្លង់ស្នេហ៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


