សុខភាព
៧ វិធី ទទួលបានអត្ថប្រយោជន៍ពីការផឹកកាហ្វេ និងមិនប៉ះពាល់ដល់រាងកាយ
ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ជាការពិតណាស់ ការផឹកកាហ្វេច្រើនពេក អាចរំខានដល់ដំណេកនៅពេលយប់ រួមមានញៀនជាតិកាហ្វេអ៊ីន ដែលអាចបណ្តាលឲ្យអ្នកឈឺក្បាល ញ័រដៃ និងផលប៉ះពាល់ផ្សេងទៀត។
យ៉ាងណាមិញ សម្រាប់អ្នកដែលចូលចិត្តកាហ្វេជាប្រចាំ តោះមើលវិធីមួយចំនួន ដែលយើងអាចផឹកកាហ្វេឲ្យបានត្រឹមត្រូវនិងទទួលបានប្រយោជន៍។
១ ជ្រើសរើសកាហ្វេខ្មៅដោយគ្មានជាតិស្ករ ភាគច្រើននៃអ្នកដែលផឹកកាហ្វេបានឡើងទម្ងន់។ នេះអាចបណ្ដាលមកពីជាតិស្ករ ដែលមកជាមួយនឹងកាហ្វេបន្ថែម។ បើអ្នកញៀនកាហ្វេ ហើយពិតជាចង់ទាញយកប្រយោជន៍ពីជាតិកាហ្វេអ៊ីន គួរតែជ្រើសរើសកាហ្វេខ្មៅ ដើម្បីទទួលបានរសជាតិ និងអត្ថប្រយោជន៍នៃកាហ្វេសុទ្ធ។ ស្ករ និងផ្សេងទៀតមិនត្រូវបានរាប់បញ្ចូលទេ។

២ កុំផឹកកាហ្វេរហូតដល់វារំខានដល់ដំណេក បញ្ហាធំមួយទៀត សម្រាប់អ្នកចូលចិត្តកាហ្វេ គឺផឹកក្នុងបរិមាណ ឬពេលវេលាមិនសមរម្យ ដូចជានៅពេលល្ងាច ដែលបណ្ដាលឲ្យឥទ្ធិពលនៃជាតិកាហ្វេអ៊ីនរំខានដល់ដំណេក ។ ដូច្នេះគួរឈប់ផឹកកាហ្វេ ក្រោយម៉ោង៤-៦ល្ងាចតទៅ ។
៣ កុំផឹកកាហ្វេពេលពោះទទេ មនុស្សជាច្រើនប្រហែលជាបានកត់សម្គាល់ឃើញថា កាហ្វេតែងតែត្រូវបានផ្គូផ្គងជាមួយអាហារផ្សេងទៀតដូចជាខូឃី នំដូណាត់ នំបុ័ង នំសាំងវិច ជាដើមនៅពេលអាហារពេលព្រឹក។ អាចពន្លឿនការបញ្ចេញអាស៊ីដរំលាយអាហារនៅក្នុងក្រពះ។ ដូច្នេះប្រសិនបើផឹកកាហ្វេជាមួយអាហារពេលព្រឹក អាចជួយការពារបញ្ហានេះបាន។

៤ កុំផឹកកាហ្វេរាល់យប់ មនុស្សជាច្រើនជ្រើសរើសផឹកកាហ្វេរាល់ពេល ដែលពួកគេត្រូវអានសៀវភៅ ឬធ្វើការនៅពេលយប់ ដើម្បីកុំឲ្យងងុយគេង។ ទោះបីជាឥទ្ធិពលនៃជាតិកាហ្វេអ៊ីន អាចជួយឲ្យខួរក្បាលស្វាងបណ្ដោះអាសន្នក៏ដោយ។ ប៉ុន្តែមិនគួរផឹកនៅពេលរសៀលពេកដែរ ដោយសារតែខួរក្បាល នៅតែត្រូវការការសម្រាកដូចគ្នា។
៥ ជំនួសកាល់ស្យូម ប្រសិនបើអ្នកផឹកកាហ្វេជាទៀងទាត់ ទទួលទានអាហារសម្បូរជាតិកាល់ស្យូម ដូចជាទឹកដោះគោ ទឹកដោះគោជូរ ត្រីតូចៗ ខាត់ណា ប្រូខូលី ជាដើម ដើម្បីជំនួសកាល់ស្យូមដែលបាត់បង់ក្នុងទឹកនោម និងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង ឬអាចត្រូវបានកែប្រែដោយការឆុងកាហ្វេជាមួយទឹកដោះគោជំនួសឲ្យក្រែម។ល។
៦ ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន ដោយសារតែនៅក្នុងដំណើរការកិនគ្រាប់កាហ្វេ សារធាតុរ៉ាឌីកាល់សេរីត្រូវបានបង្កើតឡើង វីតាមីន C, E និង Beta-carotene នៅក្នុងបន្លែ និងផ្លែឈើដូចជា ប៉េងប៉ោះ ការ៉ុត បន្លែស្លឹកបៃតង ផ្លែត្របែក ក្រូចឃ្វិច ជាដើម នឹងជួយកម្ចាត់រ៉ាឌីកាល់សេរីក្នុងរាងកាយ។

៧ ផឹកទឹកឲ្យបានច្រើន ដើម្បីទូទាត់សងសម្រាប់ការបាត់បង់ទឹកពីឥទ្ធិពល diuretic នៃជាតិកាហ្វេអ៊ីនដែលយើងទៅដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បើនៅសុខៗ ក៏ឈប់ផឹកកាហ្វេ តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


