ព័ត៌មានអន្ដរជាតិ
ចិន កំពុងផលិតយន្តហោះល្បឿនលឿនជាងសំឡេង ធ្វើដំណើរទៅ ទីក្រុងញូវយ៉ក ប្រើពេលត្រឹម ១ ម៉ោង
ក្រុមហ៊ុនចិន Space Transportation កំពុងអភិវឌ្ឍយន្តហោះល្បឿនលឿនជាងសំឡេងដែលអាចធ្វើដំណើរពីទីក្រុងញូវយ៉កទៅប្រទេសចិនក្នុងពេលតែមួយម៉ោងប៉ុណ្ណោះ ។

ក្រុមហ៊ុនអរកាសមួយនេះបាននិយាយថា ខ្លួនកំពុងអភិវឌ្ឍ “យន្តហោះ ឬរ៉ុកកែតមានស្លាប” ដែលនឹងដំណើរការសម្រាប់ទេសចរណ៍អវកាស និងការធ្វើដំណើរពីចំណុចមួយទៅចំណុចមួយ ហើយយន្តហោះរបស់ខ្លួននឹងមានតម្លៃទាបជាងគ្រាប់រ៉ុកកែតដែលប្រើសម្រាប់ដឹកផ្កាយរណបទៅកាន់ទីអវកាស ហើយវាក៏លឿនជាងយន្តហោះចាស់របស់ខ្លួនផងដែរ ។
ចំណែកវីដេអូដែលបង្ហោះក្នុងគេហទំព័ររបស់ខ្លួនបានបង្ហាញឲ្យឃើញថា អ្នកដំណើរជាច្រើននាក់បានឡើងលើយន្តហោះល្បឿនលឿនជាងសំឡេង ។ បន្ទាប់មកយន្តហោះនេះបែរបញ្ឈរឆ្ពោះទៅមេឃ ហើយហោះទៅលើអាកាស ។

បន្ទាប់ពីការហោះហើរជាច្រើនវិនាទី ឧបករណ៍ជំនួយការបាញ់បង្ហោះបានធ្លាក់ចេញ ហើយត្រឡប់ទៅកន្លែងដាក់ជើងទម្រដោយសុវត្ថិភាព ។ បន្ទាប់មក យន្តហោះនេះបន្តដំណើររបស់ខ្លួនតាមពពក និងការធ្វើដំណើរក្រោមបាតសមុទ្រ ហើយទីបំផុតធ្វើដំណើរក្នុងចម្ងាយ ៧,០០០ គីឡូម៉ែត្រទៅកាន់គោលដៅរបស់វាក្នុងរយៈពេល ៦០ នាទី ។
ក្រុមហ៊ុន Space Transportation គ្រោងនឹងដំណើរការការសាកល្បងយន្តហោះនេះនៅត្រឹមឆ្នាំ ២០២៣ ដោយសង្ឃឹមថានឹងចាប់ផ្តើមការហោះហើរលើកដំបូងនៃយន្តហោះល្បឿនលឿនជាងសំឡេងនៅឆ្នាំ ២០២៤ ហើយនឹងដឹកក្រុមនាវិកនៅពេលក្រោយ ពោលនៅឆ្នាំ ២០២៥ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yahoo
ចុចអាន ៖ រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេងមួយគ្រាប់ទៀតលើ អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


