ព័ត៌មានជាតិ
រាជរដ្ឋាភិបាល បន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ដល់ជុំទី៤
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសបន្តជុំទី៤ នៅឆ្នាំដើមឆ្នាំ២០២១ ខណៈកម្មវិធីនេះ បានកាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយសារជំងឺកូវីដ-១៩ ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។

មានប្រសាសន៍ថ្លែងសារផ្ញើជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំង ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជុំទី៤ រយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២១។

សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា រដ្ឋាភិបាលនឹងពិនិត្យជាក់ស្តែងលើការផ្ដល់ថវិកានេះ ដើម្បីឲ្យប្រជាជនអាចទទួលយកបាន ខណៈមានកម្មវិធីជាច្រើនទៀត សម្រាប់ពលរដ្ឋនៅទីជនបទ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលធ្វើបានចំនួន៣ជុំកន្លងមកនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា បានចំណាយថវិកាអស់ប្រមាណ១៦០លានដុល្លារអាមេរិក ខណៈការផ្ដល់ជំនួយបណ្ដោះអាសន្ននេះ បានអនុវត្តលើពលរដ្ឋជាង ៥៦០.០០០ គ្រួសារ ដែលកំណត់អត្តសញ្ញាណថា ជាគ្រួសារក្រីក្រ (ក្រ១ និងក្រ២) តាមរយៈកម្មវិធីជាតិ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក