ព័ត៌មានអន្ដរជាតិ
រុស្ស៊ីនិងអ៊ុយក្រែន កំណត់ថ្ងៃចាប់ផ្តើមកិច្ចចរចាជាថ្មី
កិច្ចចរចាសន្តិភាពរវាងទីក្រុង កៀវ និងទីក្រុង មូស្គូ នឹងបន្តឡើងវិញតាមអនឡាញ ចាប់ពីថ្ងៃសុក្រទី០១ខែមេសាទៅ។ បើយោងតាមអ្នកចរចាអ៊ុយក្រែន។

លោក David Arakhamia និយាយថា អ៊ុយក្រែនបានស្នើឲ្យលោក Volodymyr Zelenskyy និងលោក Vladimir Putin ជួបប្រជុំគ្នា ប៉ុន្តែរុស្ស៊ីបានឆ្លើយតបដោយនិយាយថា ការងារបន្ថែមទៀតចាំបាច់ត្រូវធ្វើឡើង លើសេចក្តីព្រាងសន្ធិសញ្ញា។
ដូចដែលសេចក្តីរាយការណ៍, លោក Zelenskyy បាននិយាយកាលពីល្ងាចថ្ងៃពុធថា ការចរចាមិនទាន់បានផ្តល់នូវកិច្ចព្រមព្រៀងជាក់ស្តែងណាមួយនៅឡើយទេ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកចរចាសន្តិភាពអ៊ុយក្រែនមុននេះបាននិយាយថា លោកមានសុទិដ្ឋិនិយម បន្ទាប់ពីកិច្ចចរចាសន្តិភាពកាលពីម្សិលមិញជាមួយរុស្ស៊ីនៅទីក្រុង អ៊ីស្តង់ប៊ុល។
ស្របពេលជាមួយគ្នានោះដែរ អ៊ុយក្រែនបានលើកឡើងផែនការមួយ ដែលនឹងស្នើមិនឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ព្រមទាំងការបញ្ចប់មហិច្ឆតាសម្ព័ន្ធមិត្តយោធារបស់ខ្លួនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ រុស្ស៊ី ប្រកាសបទឈប់បាញ់ក្នុងទីក្រុង Mariupol ដើម្បីជម្លៀសជនស៊ីវិល
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


