KPT+
ប្រវត្តិត្រួសៗពីតួឯកស្រីក្នុងរឿង ” ល្បែងបំណងប្រាថ្នា” Nychaa មុនក្លាយជាតារាសម្ដែងល្បីសព្វថ្ងៃ
មានឈ្មោះពិត Nuttanicha Dungwattanawanich និងត្រូវបានគេស្គាល់ឈ្មោះក្នុងវិស័យសិល្បៈថា ជា Nychaa Nuttanicha គឺជាតារាសម្តែង និងម៉ូដែល។ បច្ចុប្បន្ននាងជាតារាជាប់កុងត្រានៅលើប៉ុស្តិ៍លេខ ៣ ថៃ។

ទន្ទឹមនោះ នាងក៏ត្រូវបានគេស្គាល់ច្បាស់ តាមរយៈការសម្ដែងជាតួឯកនៅក្នុងរឿងភាគទូរទស្សន៍ដូចជា Sapai Jao , Nang Ai , Plerng Prang Tian , Watsana Rak និង Duang Jai Nai Montra ជាដើម។
ជីវិតដំបូង
កញ្ញា Nychaa កើតនៅថ្ងៃទី ០៩ មេសា ១៩៩៦ នៅខេត្តឈៀងម៉ៃ។ នាងជាកូនកណ្ដាលក្នុងគ្រួសារដែលមានបងប្អូន ៣ នាក់។ Nychaa បានបញ្ចប់ថ្នាក់អនុវិទ្យាល័យពីសាលា Srivikorn និងបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យបាងកក ជាមួយនឹងបរិញ្ញាបត្រផ្នែកទំនាក់ទំនងសិល្បៈ។

អាជីពដំបូង
Nychaa បានចាប់ផ្ដើមធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តថៃដំបូង ក្នុងឆ្នាំ ២០១៣ ជាមួយនឹងរឿងភាគទូរទស្សន៍ដ៏ល្បីល្បាញគឺ Tong Neu Gao ។ នាងបានបន្តដើរតួជាតួឯក និងជាតួឯកទីពីរក្នុងរឿងភាគទូរទស្សន៍ជាច្រើនដូចជា Cubic, Sam Bai Mai Thao, Mafia Luerd Mungkorn: Raed, និង Sapai Jao ។ ក្នុងឆ្នាំ ២០១៦ Nychaa បានទទួលតំណែងជាតួឯកស្រីដំបូង នៅក្នុងរឿងភាគទូរទស្សន៍ Nang Ai ។
នៅឆ្នាំ ២០១១ Nychaa បង្ហាញខ្លួនជាលើកដំបូងរបស់នាង ជាមួយនឹងខ្សែភាពយន្តបែបភ័យរន្ធត់ គឺរឿង “Ghost Lab” ដោយផលិតកម្មដ៏ពេញនិយម GDH ។ ពេលនោះនាងហាក់ទទួលបានប្រជាប្រិយភាពខ្លាំងបន្ថែមទៀត និងមានគេស្គាល់កាន់តែច្រើនៗ ជាពិសេសពីបណ្ដាពាណិជ្ជកម្មក្នុងស្រុកជាច្រើន។
ជីវិតឯកជន
កាលពីប៉ុន្មានឆ្នាំមុន Nychaa បានមានទំនាក់ទំនងជាមួយអ្នកនយោបាយថៃឈ្មោះ Parit Wacharasindhu អស់រយៈពេលបី៣ឆ្នាំ មុនពេលពួកគេបែកគ្នានៅឆ្នាំ ២០១៧។ ដោយឡែក នៅពេលបច្ចុប្បន្ននេះ គេគ្រប់គ្នាក៏បានដឹងថានាងកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងនិងសម្ដែង Tono Pakin ក្រោយថតរឿង The Cupids Series ជាមួយគ្នា។

គួរបញ្ចាក់ដែរថា Nychaa កំពុងជោគជ័យលើខ្សែភាពយន្តរឿង ”Rivalry” ឬជាភាសាខ្មែរថា “ល្បែងបំណងប្រថ្នា” ដែលនាងជាតួឯកស្រី។ សាច់រឿងនេះដែរ បាននិយាយពីរឿងរ៉ាវ នៃសមរភូមិរវាងគ្រួសារពីរ ក្នុងពិភពជំនួញ ដែលផ្ដើមចេញពីជំនាន់ឪពុកម្តាយ ហើយឆ្លងទៅក្មេងជំនាន់ក្រោយ។ ដូច្នេះហើយ ទើបធ្វើឲ្យនាង ក្លាយជាតួស្រីដែលមានអ្នកគាំទ្រកំពុងតាមដាន ទាំងក្នុងខ្សែភាពយន្តនិងជីវិតឯកជន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីក្នុងរឿង ” ល្បែងបំណងប្រាថ្នា” នាង Nychaa បញ្ចេញដើមទ្រូងលើកដំបូង លើផ្ទៃសមុទ្រ
ចុចអាន៖រឿងរ៉ាវសំខាន់ៗ ពី Nadech Kugimiya រហស្សនាមស្ដេចពាណិជ្ជកម្ម នៅប្រទេស ថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


