KPT+
បណ្ដាញសង្គម អាចឲ្យក្មេងជំទង់ខ្លះ មិនពេញចិត្តជីវិតខ្លួនឯង
ក្មេងស្រីៗដែលមានវ័យចន្លោះ១១ឆ្នាំ និង១៣ឆ្នាំ ដែលចំណាយពេលនៅលើបណ្ដាញសង្គម ច្រើនអាចមិនសូវមានភាពរីករាយក្នុងជីវិតប៉ុន្មានទេ។ ជាក់ស្ដែង ការសិក្សារបស់ចក្រភពអង់គ្លេស បានបង្ហាញពីចំណុចនេះ កើតលើក្មេងប្រុសដែលមានអាយុ១៤ឆ្នាំ ទៅ១៥ឆ្នាំ និងក្មេងប្រុសស្រីដែលមានអាយុ១៩ឆ្នាំ ក្រោយប្រើប្រាស់បណ្ដាញសង្គមបានមួយឆ្នាំ។
ក្រុមអ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថា ភាពងាយរងគ្រោះចំពោះបណ្ដាញសង្គមនៅអាយុជាក់លាក់នេះ អាចពាក់ព័ន្ធនឹងខួរក្បាល ការប្រែប្រួលអ័រម៉ូន និងសង្គម អំឡុងពេលនៃការអភិវឌ្ឍរបស់ក្មេងជំទង់។ យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវបានបន្ថែមថាវាជាការចាំបាច់ក្នុងការស្រាវជ្រាវបន្ថែម ដើម្បីស្វែងយល់ និងបញ្ជាក់ឲ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងរវាងបណ្ដាញសង្គម និងខួរក្បាលក្មេងជំទង់។

យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវបានពិនិត្យលើការស្ទង់មតិដ៏ធំមួយដែលមានមនុស្សជាង៧២ ០០០នាក់ ទាក់ទងនឹងការពេញចិត្តចំពោះជីវិតខ្លួនឯង ព្រមទាំងការចំណាយពេលជជែកជាមួយនឹងមិត្តភក្ដិនៅលើបណ្ដាញសង្គមជារៀងរាល់ថ្ងៃ។ ការស្ទង់មតិនេះធ្វើឡើងរហូតដល់៧ដង ចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៨។ ជាលទ្ធផល ក្មេងជំទង់បានបង្ហាញពីទំនាក់ទំនងអវិជ្ជមាន រវាងបណ្ដាញសង្គម និងការពេញចិត្តចំពោះជីវិតទាំងមូល ដូចខាងក្រោម៖
- អ្នកអាយុចាប់ពី១៦ឆ្នាំ ដល់២១ឆ្នាំ ប្រើបណ្ដាញសង្គមជារៀងរាល់ថ្ងៃច្រើនជាង៧ម៉ោង បានរាយការណ៍អំពីការមិនសូវពេញចិត្តចំពោះជីវិតខ្លួនឯង បើប្រៀបធៀបនឹងអ្នកដែលប្រើត្រឹម៣ម៉ោង។
- អ្នកដែលមានវ័យក្មេងជាងនេះបានបង្ហាញអំពីលំនាំខុសគ្នា ដោយការពេញចិត្តនឹងជីវិតធ្លាក់ចុះកាន់តែខ្លាំង នៅពេលប្រើប្រាស់បណ្ដាញសង្គមកាន់តែច្រើន។

ជាមួយនឹងកត្តាជាច្រើនផ្សេងទៀត ដូចជាមាតិកានៅក្នុងបណ្ដាញសង្គម និងមនុស្សដែលប្រាស្រ័យទាក់ទងតាមអនឡាញ គឺសុទ្ធសឹងតែមានផលប៉ះពាល់ដល់សុខុមាលភាពរបស់ក្មេងជំទង់។ ទោះជាយ៉ាងនេះក្ដី បណ្ដាញសង្គមក៏ផ្ដល់ផលវិជ្ជមានចំពោះមនុស្សមួយចំនួនផងដែរ ដោយអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តភក្ដិ ព្រមទាំងស្វែងរកជំនួយផ្សេងៗ៕
ចុចអាន៖បណ្ដាញសង្គម ធ្វើឲ្យរឹតត្បិតសេរីភាពផ្លូវចិត្ត សាកល្បងបន្សាបជាតិពុលតាមវិធីនេះ
ចុចអាន៖តើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយណា គួរប្រើនាបច្ចុប្បន្ននេះ ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ