KPT+
កាបូបលុយបុរសទាំង ៦ នេះ ជាប្រេនលំដាប់ធំៗ ជួយបង្កើនទំនុកចិត្តកាន់ខ្ពស់ នាឆ្នាំថ្មី
កាបូបរបស់បុរសត្រូវបានគេដឹងថា ជាវត្ថុកំពូលដែលមានសារៈសំខាន់ខ្លាំង នៅពេលចេញពីផ្ទះ ឬត្រូវទៅធ្វើកិច្ចការគ្រប់ទីកន្លែង។ កាបូបមិនត្រឹមតែជារបស់ដែលមានន័យ សម្រាប់កាន់របស់របរប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនទំនុកចិត្ត និងបុគ្គលិកលក្ខណៈរបស់អ្នកប្រើប្រាស់ផងដែរ។ ព្រោះកាបូបនីមួយៗមានស្ទីលលាក់ ពីក្រោមការរចនានោះ។
ខាងក្រោមនេះ ជាកាបូបលុយបុរសទាំង ៦ ជួយបង្កើនទំនុកចិត្ត និងបុគ្គលិកលក្ខណៈឲ្យប្រសើរជាងមុន។
១ កាបូបស្បែក PRADA SAFFIANO

បើនិយាយអំពីម៉ាកកាបូបបុរសដ៏ពេញនិយមនោះ ប្រាកដជាមិនអាចក្លាយជាម៉ាកផ្សេងក្រៅពី Prada ដែលល្បីល្បាញខាងផលិតគ្រឿងស្បែក អស់រយៈពេលជាយូរនោះទេ។ យីហោនេះ បានដាក់លក់កាបូបបុរសម៉ាក Prada Saffiano Leather Wallet ដែលមានទំហំតូច និងមានរន្ធដោតកាតជាច្រើនប្រភេទ រួមទាំងឡូហ្គោម៉ាក Prada ដែលបង្កប់និងស្អាតឆើតឆាយ មានស្ទីលប្លែកគួរឲ្យចង់កាន់ខ្លាំង។
២ កាបូប DIOR OBLIQUE JACQUARD

អ្នកណាដែលស្គាល់ Dior ប្រហែលជាស្គាល់ម៉ូដ “Oblique” ដែលមានលក្ខណៈពិសេស សម្រាប់ម៉ាកយីហោ ជាពិសេសគឺ Dior Oblique Jacquard Wallet វាគឺជាម៉ូដដ៏ពេញនិយមរបស់ម៉ាក Dior។ វាមានលក្ខណៈពិសេសរបស់ម៉ាក Oblique motif ដែលជាលំនាំដែលត្រួតលើគ្នានៃអក្សររបស់ម៉ាក ហើយសំខាន់បំផុតគឺវាតូចល្មម ឆបគ្នាជាមួយគ្រប់រូបរាង មិនថាទៅធ្វើការ ឬប្រើក្នុងជីវិតប្រចាំថ្ងៃ ។
៣ កាបូប CELINE BI-FOLD

នាទីនេះ គ្មានម៉ាកណាដែលល្បីជាងម៉ាក Celine ដែលពេញនិយមខ្លាំងពីមនុស្សជុំវិញពិភពលោក មិនថាតូចឬធំ សុទ្ធតែល្បី។ ព្រោះម៉ាកនេះគឺមាន Lisa ជាទូតឆន្ទៈផ្ទាល់ ហើយធ្វើឲ្យមនុស្សជាច្រើនចង់មានកាបូបម៉ាក Celine យកមកប្រើ។
៤ កាបូប BOTTEGA VENETA BI FOLD WALLET

Fashionistas ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ម៉ាកយីហោអ៊ីតាលី Bottega Veneta ដែលមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះ។ ដោយសារតែវាជាម៉ាកដែលប្លែកពីបច្ចេកទេស នៃការត្បាញពីស្បែករបស់ Intrecciato ដូចជា Bottega Veneta Bi-fold Wallet ដែលជាកាបូបស្បែកពណ៌ខ្មៅដែលឆើតឆាយ មើលទៅមានតម្លៃថ្លៃ មានប្រអប់ជាច្រើនសម្រាប់កាត និងក្រដាសប្រាក់ ដែលសំខាន់បំផុតនោះគឺ ប្រើប្រាស់បានយូរផងដែរ។
៥ កាបូប GUCCI GG MARMONT LEATHER BI-FOLD

ប្រិយមិត្តជាច្រើនប្រហែលជាធ្លាប់ស្គាល់ម៉ាកយីហោ Gucci ជាមួយនឹងខ្សែក្រវាត់របស់ខ្លួន ដែលបានក្លាយជាការពេញនិយមយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ប៉ុន្តែនៅក្នុងកាបូបរបស់បុរស ក៏ជាវត្ថុមួយផ្សេងទៀតដែលមានតម្លៃជាកម្មសិទ្ធិផងដែរ ដូចជាកាបូប Gucci GG Marmont Leather Bi-Fold Wallet កាបូបស្បែកពណ៌ខ្មៅ ដែលរំលេចដោយស្លាកសញ្ញាយីហោ គ្រឿងរឹងមាស Double G ដែលជា គេស្គាល់ថាជាអត្តសញ្ញាណរបស់ម៉ាក មានវាទាំងអស់ រួមទាំងមានរន្ធដោតកាតរហូតដល់ទៅ៨។
៦ កាបូបម៉ាក LOUIS VUITTON

អ្នកណាដែលជា Fashionista ប្រហែលជាស្គាល់ច្បាស់ពីម៉ាកយីហោដែលមានអាយុកាលជាង ១៥០ ឆ្នាំមកហើយនោះគឺ Louis Vuitton ជាម៉ាកយីហោមួយទៀត ដែលមានការពេញនិយមខ្លាំងជុំវិញពិភពលោក ដែលគ្រប់គ្នាធ្លាប់ស្គាល់ពីគំរូអក្សរ LV នោះគឺ Monogram Canvas ប៉ុន្តែម៉ាកបានចេញកាបូបបុរសថ្មីដូច Louis Vuitton Multiple Wallet ដែលមានភាពឆើតឆាយ រូបរាងល្អ សក្ដិសមសម្រាប់បុរសខ្លាំងណាស់។ ដោយសារតែវាជាស្បែកខ្មៅទាំងអស់ ហើយមានតែស្លាកសញ្ញាម៉ាកដូចជាអក្សរ LV ដែលប្រើបច្ចេកទេសបោះពុម្ពក្រឡោតតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តាមជំនឿ បើមានរបស់ទាំងនេះក្នុងកាបូប ដូចហៅទ្រព្យសម្បត្តិ លុយកាក់ ចូលមក
ចុចអាន៖ពណ៌កាបូប ៥ នេះ ជាហុងស៊ុយទាក់ទាញលុយណែនៗ ជាពិសេសបង្កើនកិត្យានុភាពខ្លាំងក្លា
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


