KPT+
មានកូនតូចទៅវត្តនៅថ្ងៃចូលឆ្នាំ កុំប្រហែសរឿងប៉ុន្មាននេះឲ្យសោះ
តាមទំនៀមទម្លាប់យើង ដល់រដូវបុណ្យទានដូចពិធីចូលឆ្នាំប្រពៃណីខ្មែរ ក្មេងចាស់ក្នុងផ្ទះ តែងតែជួបជុំគ្រួសារទៅវត្តដើម្បីធ្វើបុណ្យជុំគ្នា។ ពេលធ្វើបុណ្យជុំគ្រួសារ គ្នាយើងច្បាស់ជាមានអារម្មណ៍ថាសប្បាយ និងជ្រះថ្លាហើយ តែបើនាំកូនតូចទៅវត្តតាម មិនត្រូវធ្វេសប្រហែសរឿងប៉ុន្មាននេះទេ។

១. ឲ្យកូននៅកន្លែងមានផ្សែងធូបយូរ
វត្តណាក៏ដូចវត្តណាដែរ ឲ្យតែពេលបុណ្យទានផ្សែងធូបហុយឡើងអ័ព្ទ មើលមនុស្សម្នាមិនចង់ឃើញទេ។ ទាក់ទងនឹងផ្សែងធូបនេះ វេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងថា ធូបត្រូវបានគេផលិតឡើងពីវត្ថុធាតុដើមធម្មជាតិ និងផ្សំជាមួយសារធាតុគីមីច្រើនប្រភេទ។ ផ្សែងដែលចេញភាយក្រោយត្រូវកម្ដៅ មានផលប៉ះពាល់ដល់សុខភាពជាច្រើនយ៉ាងដូចជាបញ្ហាផ្លូវដង្ហើម រលាកទងសួត រលាកបំពង់ក ហើយការស្រូបយកជាតិធូបនេះ គ្រោះថ្នាក់ជាងផ្សែងបារីទៅទៀត។ យូរៗទៅវានឹងបង្កទៅជាជំងឺមហារីកសរីរាង្គផ្សេងៗ។
២. មិនពាក់ម៉ាស់ឲ្យកូន
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានណែនាំ ម៉ាក់ប៉ាថា ពេលទៅវត្តកុំភ្លេចពាក់ម៉ាស់ឲ្យកូន ព្រោះថ្ងៃចូលឆ្នាំអ្នកណាៗក៏ទៅវត្តធ្វើបុណ្យដែរ។ ដ្បិតតែតាមករណីវិជ្ជមានកូវីដ ១៩ ឬវីរុសអូមីក្រុងរបស់ក្រសួងសុខាភិបាលធ្លាក់ចុះក្ដី យើងមិនត្រូវភ្លេចខ្លួនទេ ព្រោះកូវីដ ១៩ មិនភ្លេចយើងឡើយ ដូច្នេះបើអាចគួរបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ។
ទន្ទឹមនឹងនេះ បើអាអូនមានអាយុក្រោម ២ ឆ្នាំ អ្នកជំនាញមិនណែនាំឲ្យពាក់ម៉ាស់ទេ ព្រោះកូននៅតូចពេក អាចប្រឈមនឹងការពិបាកដកដង្ហើម។

៣. ឲ្យកូនលេងជាមួយសត្វអនាថាក្នុងវត្ត
ធម្មតា នៅក្នុងវត្តសម្បូរសត្វឆ្កែ ឬឆ្មាអនាថាដែលគួរឲ្យអាណិតណាស់ ហើយក្មេងៗខ្លះឃើញសត្វចេះតែចង់ទៅជិត។ ម៉ាក់ប៉ាគួរតែនៅក្បែរកូន បើអាអូនទៅលេងជាមួយសត្វឆ្កែ ឆ្មានោះ ឬបើអាចគួរកុំឲ្យកូននៅជិតអី ដើម្បីការពារសត្វខាំ ឬខ្វាចកូន អាចបណ្ដាលឲ្យឆ្លងមេរោគបាន(មិនមែនឲ្យរើសអើងសត្វអនាថាទេ)៕
ចុចអាន៖ជំនាញសង្គមទាំង ៥ ឪពុកម្ដាយគួរ បង្រៀនកូនៗឲ្យចេះចាំ
ចុចអាន៖ប៉ាម៉ាក់អាចបំពានផ្លូវចិត្តកូន ដោយមិនដឹងខ្លួន បើមានទម្លាប់បែបនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


