ព័ត៌មានអន្ដរជាតិ
ខេត្តវៀតណាម ជាប់ព្រំដែនកម្ពុជា ជួបគ្រោះរញ្ជួយដីខ្លាំងបំផុត
ការរញ្ជួយដីកម្រិត៤.៥រ៉ិចទ័រ ត្រូវបានកត់ត្រានៅក្នុងខេត្ត Kon Tum នៃតំបន់ខ្ពង់រាប ប្រទេសវៀតណាម កាលពីថ្ងៃចន្ទទី១៨ខែមេសា។
ខេត្តនេះ មានព្រំប្រទល់ជាប់ខេត្តរតនគិរីនៃប្រទេសកម្ពុជា និងជាប់ប្រទេសឡាវ។

យោងតាមមជ្ឈមណ្ឌលព័ត៌មានរញ្ជួយដី និងព្រមានរលកយក្សស៊ូណាមិ របស់វៀតណាម បានឲ្យដឹងថា ការរញ្ជួយដីសរុបចំនួន៤លើក កម្រិត២.៥រ៉ិចទ័រ បានកើតឡើងនៅជម្រៅប្រហែល ៨.១ គីឡូម៉ែត្រ ក្នុងស្រុក Kon Plong ចន្លោះម៉ោង ៦ព្រឹកដល់ម៉ោង ១:០០រសៀលកាលពីថ្ងៃចន្ទ។ .
មជ្ឈមណ្ឌលនេះបានបញ្ជាក់ថា កម្រិតខ្លាំងបំផុតនៃការរញ្ជួយនេះ ដែលមានកម្លាំង ៤.៥រ៉ិចទ័រ បានកើតឡើងនៅម៉ោង ១២:៥៤ថ្ងៃត្រង់។ យ៉ាងណាក្តី ការរញ្ជួយដីទាំងនេះ មិនបង្កហានិភ័យគ្រោះមហន្តរាយទេ។
លោក Tran Van Net មេឃុំ Dak Nen បានបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៤.៥រ៉ិចទ័រ គឺជាការរញ្ជួយដីខ្លាំងបំផុតដែលវាយប្រហារក្នុងមូលដ្ឋាន គិតត្រឹមពេលនេះ។

អ្នកស្រុកមួយចំនួននៅឃុំ Dak Tang ស្រុក Kon Plong បានប្រាប់កាសែត Tuoi Tre ថា ផ្ទះរបស់ពួកគេត្រូវរង្គើ។ អ្នកស្រុកក៏បានកត់សម្គាល់ឃើញវត្ថុនានាដូចជាកៅអី និងនាឡិកា ធ្វើចលនាផងដែរអំឡុងពេលរញ្ជួយដី។
ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភ ខណៈពេលថ្មីៗនេះ គ្រោះរញ្ជួយដីបានកើតឡើងកាន់តែញឹកញាប់ និងកាន់តែខ្លាំងឡើងនៅក្នុងឃុំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ រញ្ជួយដី រង្គើទីក្រុង មែលប៊ន ទាំងព្រឹក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


