ព័ត៌មានអន្ដរជាតិ
ក្រៅពីសង្គ្រាមនៅអ៊ុយក្រែន លោក ពូទីន កំពុងប្រឈមមុខនឹងសមរភូមិមួយទៀត ក្នុងទឹកដីរបស់ខ្លួន
ស្របពេលសង្រ្គាមនៅតែឆាបឆេះក្នុងប្រទេសអ៊ុយក្រែន, មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីនកំពុងប្រឈមមុខនឹងសមរភូមិទីពីរ នៅភាគខាងកើត។ នោះគឺជាការប្រយុទ្ធជាមួយភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ ដែលកំពុងឆាបឆេះពាសពេញតំបន់ស៊ីបេរី។

អណ្តាតភ្លើងដ៏ខ្លាំង បានប្រែក្លាយផ្ទៃមេឃទៅជាពណ៌ខ្មៅដូចយប់ក្នុងតំបន់ធំៗចំនួន៣ នៅស៊ីបេរី ដូចជា Omsk, Tyumen និង Krasnoyarsk។
សត្វព្រៃភ័យខ្លាច ដែលរត់គេចពីគ្រោះមហន្តរាយនេះ ត្រូវបានថតជាប់ជាវីដេអូ នៅពេលដែលភ្លើងឆេះរាលដាលពាសពេញ។
វាជារឿងខុសធម្មតានៃដើមរដូវភ្លើងឆេះព្រៃឆ្នាំ២០២២ ក្នុងប្រទេសរុស្ស៊ី ដែលមានភ្លើងដ៏ធំបែបនេះ ឆាបឆេះពាសពេញតំបន់ភាគខាងលិច កណ្តាល ខាងត្បូង និងខាងកើតស៊ីបេរី។

នៅតំបន់ Krasnoyarsk ចម្ងាយ ២២៥៣ គីឡូម៉ែត្រភាគខាងកើតទីក្រុង Tyumen, ផ្ទះជាង ៦០ខ្នង ត្រូវបានបំផ្លាញនៅក្នុងអគ្គិភ័យ ខណៈផ្សែងបានគ្របដណ្តប់ទីក្រុង Omsk, Novosibirsk, Krasnoyarsk។
អង្គការ Greenpeace Russia បាននិយាយថា ភ្លើងឆេះព្រៃដ៏គួរឲ្យព្រួយបារម្ភ កំពុងគ្របដណ្តប់លើផ្ទៃដីទ្វេដង បើធៀបនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន។

ភ្លើងឆេះព្រៃច្រើនកន្លែង ត្រូវបានគេជឿថា បណ្តាលមកពីមនុស្សដុតស្មៅដោយខុសច្បាប់ ហើយអណ្តាតភ្លើងដែលឆាបឆេះ គឺរាលដាលលឿនដោយសារខ្យល់បក់ខ្លាំង។
ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលរបស់លោក ពូទីន នៅទូទាំងតំបន់ស៊ីបេរី បានដាក់វិធានការបន្ទាន់ ដើម្បីដោះស្រាយភ្លើងឆេះព្រៃដែលកំពុងឆាបឆេះ។

របាយការណ៍អាកាសធាតុរបស់អង្គការសហប្រជាជាតិក្នុងខែកុម្ភៈបានព្រមានថា វិបត្តិអាកាសធាតុ រួមជាមួយនឹងការផ្លាស់ប្តូរការប្រើប្រាស់ដី កំពុងជំរុញឲ្យមានភ្លើងឆេះព្រៃកាន់តែធំ និងខុសប្រក្រតីនៅទូទាំងតំបន់ជាច្រើន។
យោងតាមទិន្នន័យថ្មីៗដែលបានមកពីទីភ្នាក់ងារព្រៃឈើរុស្ស៊ីបានបង្ហាញថា ប្រទេសរុស្ស៊ីកំពុងជួបប្រទះរដូវភ្លើងឆេះព្រៃអាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ រុស្ស៊ី វាយដណ្តើមបានទីក្រុងទី១ ក្នុងការលុកលុយដំណាក់កាលថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


