Connect with us

សេដ្ឋកិច្ច

តើអ្នកដឹងទេ ១ រូបិ៍ល លុយរុស្ស៊ី ស្មើប៉ុន្មានរៀល លុយខ្មែរ?

បានផុស

នៅ

ក្រុមហ៊ុនថាមពលរបស់រុស្ស៊ី Gazprom និយាយថា ខ្លួនកំពុងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ប្រទេសប៉ូឡូញ និងប៊ុលហ្គារី ដែលជាហេតុបង្កើនភាពតានតឹង រវាងវិមានក្រឹមឡាំង និងអឺរ៉ុប ជុំវិញការផ្គត់ផ្គង់ថាមពលរបស់ខ្លួន និងការរីករាលដាលនៃសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។

This image has an empty alt attribute; its file name is TASS_47385923Large-1024x576.jpeg

ការគំរាមកំហែងរបស់រុស្ស៊ីកាលពីថ្ងៃពុធទី២៧ខែមេសា ក្នុងការកាត់ផ្តាច់ប្រទេសផ្សេងទៀតពីឧស្ម័នរបស់ខ្លួន បានចោទជាបញ្ហាដ៏ធំដល់ទ្វីបអឺរ៉ុប ដែលពឹងផ្អែកយ៉ាងខ្លាំងលើរុស្ស៊ីជាអ្នកផ្គត់ផ្គង់ប្រេង និងឧស្ម័ន។

រុស្ស៊ី បានបញ្ជាក់ម្តងហើយម្តងទៀតថា ក្រុងមូស្គូនឹងលក់ឧស្ម័នទៅឲ្យអឺរ៉ុប លុះត្រាតែពួកគេទូទាត់ជាប្រាក់រូបិ៍ល (Ruble) ដោយមិនទទួលការទូទាត់ជារូបិយប័ណ្ណផ្សេងទៀតឡើយ។

This image has an empty alt attribute; its file name is im-501403-1024x768.jpg

ចុះតើអ្នកដឹងទេថាតើ ១ រូបិ៍លស្មើនឹងប៉ុន្មាន រៀល លុយខ្មែរ? 

យោងតាមគេហទំព័រ xe.com បានបង្ហាញថា ១ រូបិ៍លស្មើនឹង ៥៥.១៤ រៀលលុយខ្មែរ (អាចលើសខ្វះគ្នាតិចតួចតាមហាងឆេង)។

បើគិតជាលុយដុល្លារអាមេរិកវិញ ១ រូបិ៍លស្មើនឹង ០.០១ ដុល្លារ (អាចលើសខ្វះគ្នាតិចតួចតាមហាងឆេង)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ XE

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម