ព័ត៌មានអន្ដរជាតិ
រុស្សី បញ្ចេញវីដេអូ យន្តហោះ Sukhoi Su-24M ទម្លាក់គ្រាប់បែកលើ កងកម្លាំងអ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូ យន្តហោះធុន Sukhoi Su-24M ដែលកំពុងបើកការវាយប្រហារពីអាកាស ប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។

វីដេអូជិត ១នាទីនេះ បានបង្ហាញឲ្យឃើញ យន្តហោះរុស្ស៊ី ទម្លាក់គ្រាប់បែកលើទីតាំងឈរជើងរបស់កងកម្លាំងអ៊ុយក្រែន ថ្វីបើមិនបញ្ជាក់អំពីទីកន្លែងក៏ដោយ។
វីដេអូនេះត្រូវបានបញ្ចេញស្របពេល វិមានក្រឹមឡាំងនិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃអង្គារទី០៣ខែឧសភា បានជូនដំណឹងដល់សមភាគីបារាំង លោក Emmanuel Macron អំពីប្រតិបត្តិការយោធារបស់រុស្ស៊ី ការពារតំបន់ Donbass និងការជម្លៀសជនស៊ីវិលចេញពីរោងចក្រ Azovstal ក្នុងទីក្រុង Mariupol។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពនៅអ៊ុយក្រែនបានបន្ត។ ប្រធានាធិបតីរុស្ស៊ី បានជូនដំណឹងអំពីវឌ្ឍនភាពនៃប្រតិបត្តិការយោធាពិសេសដើម្បីការពារសាធារណរដ្ឋ Donbass រួមទាំងការរំដោះទីក្រុង Mariupol និងការជម្លៀសជនស៊ីវិលដែលធ្វើឡើងដោយអ្នកជាតិនិយមនៅរោងចក្រ Azovstal ដោយអនុលោមតាមកិច្ចព្រមព្រៀងដែលបានឈានដល់ ក្នុងកិច្ចប្រជុំរវាងលោក Vladimir Putin និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី ២៦ ខែមេសា”។
លោក Putin ក៏បានប្រាប់លោក Macron ដែរថា រុស្ស៊ីនៅតែបើកចំហសម្រាប់កិច្ចសន្ទនា ជាមួយអ៊ុយក្រែន បើទោះបីជាគ្មានភាពស៊ីសង្វាក់គ្នា និងមិនមានការរៀបចំទុកជាមុនក៏ដោយ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ!
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ លោក Zelensky ទទួលបានដំបូន្មាន ពីជំនួយការ អតីតនាយករដ្ឋមន្ត្រី អ៊ីស្រាអែល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


