ព័ត៌មានអន្ដរជាតិ
លោក Zelensky ទទួលបានដំបូន្មាន ពីជំនួយការ អតីតនាយករដ្ឋមន្ត្រី អ៊ីស្រាអែល
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានពិគ្រោះយោបល់ ជាមួយទីប្រឹក្សាទំនាក់ទំនងសាធារណៈ ២រូបរបស់អតីតនាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សប្រឆាំងអ៊ីស្រាអែលលោក Benjamin Netanyahu ក្នុងគោលបំណងបង្កើនការគាំទ្រផ្នែកយោធាសម្រាប់ប្រទេសរបស់គាត់។

សារព័ត៌មាន Walla បានរាយការណ៍ថា លោក Zelensky បានទទួលដំបូន្មានពីលោក Srulik Einhorn ដែលជាទីប្រឹក្សាជាន់ខ្ពស់គណបក្ស Likud របស់លោក Netanyahu ក្នុងអំឡុងពេលបោះឆ្នោតចុងក្រោយ។ លោក Zelensky ក៏ត្រូវបានគេរាយការណ៍ថា បានពិគ្រោះផងដែរជាមួយលោក Jonatan Urich ដែលជាជំនួយការយូរអង្វែងរបស់លោក Netanyahu ហើយបន្តធ្វើការជាអ្នកនាំពាក្យរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ។

ទាំងលោក Einhorn និង Urich ឥឡូវនេះ កំពុងធ្វើការនៅក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ perception.media រួមជាមួយបុគ្គលម្នាក់ទៀតឈ្មោះ Ofer Golan ដែលក៏ជាជំនួយការរបស់លោក Netanyahu ដែរ។
លោក Zelensky បានអំពាវនាវដល់មេដឹកនាំពិភពលោក និងសាធារណជនឲ្យគាំទ្រការតស៊ូដើម្បីសេរីភាពរបស់ប្រទេសគាត់ តាមរយៈវីដេអូដែលបានចែករំលែកយ៉ាងទូលំទូលាយ និងបានធ្វើសុន្ទរកថាពីចម្ងាយទៅកាន់សភាពិភពលោក។

កាលពីខែមេសា លោក Zelensky បានចាប់ផ្តើមយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមក្រោម hashtag #ArmUkraineNow ដោយមានគោលដៅដាក់សម្ពាធជាសាធារណៈ លើរដ្ឋាភិបាលនានាឲ្យផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ លោកបានជំរុញឲ្យមនុស្សម្នា បង្ហោះរូបថតខ្លួនឯងជាមួយ hashtag នេះហើយចែករំលែកសារក្នុងចំណោមមិត្តភក្តិ និងអ្នកតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ។

ក្នុងខែដដែលនោះ លោក Zelensky បានជួបជាមួយមន្ត្រីអាមេរិក ដោយអង្វរករឲ្យលោកខាងលិច ប្រគល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន។ លោកប្រធានាធិបតីបានអំពាវនាវសុំអាវុធបន្ថែមទៀត ប្រឆាំងនឹងយុទ្ធនាការរបស់រុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន ជាកន្លែងដែលកងកម្លាំងទីក្រុងមូស្គូ ព្យាយាមបណ្តេញកងទ័ពអ៊ុយក្រែនចុងក្រោយនៅក្នុងកំពង់ផែ Mariupol៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Times of Israel
ចុចអាន៖ ពិធីកររុស្ស៊ី ព្រមានថា ក្រុងមូស្គូ បាញ់មីស៊ីលតែមួយគ្រាប់ អង់គ្លេសទាំងមូល នឹងលិចចូលសមុទ្រ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


