Connect with us

KPT+

មកដឹងកាន់តែច្បាស់ ពីប្រភេទឡេការពារម្ដៅថ្ងៃ ឲ្យត្រូវនឹងផ្ទៃមុខ

បានផុស

នៅ

ឡេការពារ​កម្ដៅ​ថ្ងៃ​ មាននាទីការពារស្បែកពីកាំរស្មីយូវី ដែលបានមកពីព្រះអាទិត្យ និងពន្លឺសប្បនិម្មិតចេញពីបច្ចេកវិទ្យា។ ឡេការពារមានតែពីរប្រភេទ​ប៉ុណ្ណោះ​ គឺ ឡេការពារ​កម្ដៅ​ថ្ងៃ​គីមី (Chemical sunscreen) និង ឡេការពារ​កម្ដៅ​ថ្ងៃ​លោហធាតុ (Physical sunscreen) ឥលូវ​នេះ​គេ​បាន​បង្កើត​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​កូនកា ត់​រវាង​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ទាំង​ពីរ​ប្រភេទ​គឺ Hybrid Sunscreen។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឡេ​ការពារ​កម្ដៅ​ថ្ងៃ​គីមី ឬ Chemical Sunscreen

ឡេការពារប្រភេទ​នេះ​​ មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការលាប ដោយ​មិនធ្វើ​ឲ្យ​ឃើញ​សៗ​នៅ​លើ​មុខ មិន​ស្អិត​ជាប់​ស្បែក​មុខ មិន​កក​រន្ធរោម មានសភាពជាគ្រីម ជួនកាល​ជា​ជែល​ដែល​យើង​លាប​ភ្លាម​ចូល​មុខ​ភ្លាម​ ងាយស្រួល​ក្នុង​ការ​ប្រើ​ម្សៅ​ទ្រនាប់​ពី​លើ។ ប៉ុន្តែ​បើ​ជា​ស្ត្រី​មាន​គភ៌ ឬ​បំបៅដោះ​កូន ​អ្នក​មិនគួរ​ប្រើប្រាស់​ឡេការពារ​កម្ដៅ​ថ្ងៃប្រភេទនេះឡើយ ព្រោះ​ថា​វា​មាន​ធាតុ​ផ្សំ​ខ្លះ​ជ្រៀត​ចូល​ក្នុង​សរសៃឈាម​បន្តិចបន្តួច។

ឡេការពារកម្ដៅថ្ងៃ​លោហធាតុ ឬ Physical Sunscreen

ឡេ​ការពារ​កម្ដៅ​ថ្ងៃ​នេះ ផ្សំ​ពីលោហៈធាតុសំខាន់ៗពីរគឺ ស័ង្ក​អុកស៊ីត (Zinc Oxide) និង ទីតាញ៉ូម​ឌីអុកស៊ីត (Titanium Dioxide) ។ នៅពេលដែល​អ្នក​ប្រើប្រាស់ ​វា​បន្សល់​នូវ​ម្សៅសៗ​នៅលើស្បែក ចំណែក​ឯ​គុណសម្បត្តិ​វិញ​គឺ​​មាន​សុវត្ថិភាព​ចំពោះ​កូន​ក្មេង (អាយុ ៦ខែឡើង) ស្ត្រី​មាន​គត៌ ស្ត្រី​បំបៅដោះ​កូន និង​អ្នកមានស្បែកមុខខ្សោយ។ ម៉្យាងវិញ​ទៀតពពួកឡេការពារ​កម្ដៅ​លោហៈធាតុ​ពិបាក​ក្នុង​ការ​សម្អាត​ វា​ទាមទារ​ឲ្យ​អ្នក​ប្រើប្រាស់​សម្អាត​មុខ​ពីរ​តង់​ ដោយ​ប្រើប្រាស់​ជា​ប្រភេទ​ក្រមួន ឬ​ប្រេង​លាង​មុខ​មុន​ហ្វូម។

ឡេ​ការពារ​កម្ដៅ​ថ្ងៃ​កូនកាត់ ឬ Hybrid Sunscreen

ដើម្បី​បំពេញតម្រូវការស្បែក គេបានវិវត្តជា​ឡេការពារកម្ដៅ​ថ្ងៃ​កូន​កាត់​ដែល​ឡេនេះ​លាប​ភ្លាម​មាន​លក្ខណៈ​សដំបូង​តែ​ជ្រាប​ចូល​មុខ​បាត់​ម្សៅ​អស់ ​បន្ទាប់ពីបានមួយសន្ទុះក្រោយមក។ គោលបំណង​ចម្បង​ក្នុង​ការ​លាយ​ចូលគ្នា​នោះ​គឺ​ ដើម្បី​ឲ្យ​ឡេ​នោះ​មាន​សមត្ថភាព​ក្នុង​ការការពារ​បាន​កាន់​តែ​ខ្ពស់។

សូម​ជ្រើសរើស​ឡេ​ការពារ​ដែល​អ្នក​ចូលចិត្ត ហើយ​កុំភ្លេចលាបវារៀងរាល់ ៤ម៉ោង​ម្ដងផង ព្រោះ​ថា​សមត្ថភាព​ក្នុងការការពាររបស់​វា​ នឹង​ថយចុះពេលវាប្រតិកម្មជាមួយពន្លឺ។ ត្រូវចងចាំ​ថា​ ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ ជា​ផលិតផល​សំខាន់បំផុត បើអ្នកប្រើប្រាស់តែផលិតផលថ្លៃ ហើយល្អ តែ​មិន​បាន​លាប​ឡេ​ការពារ​ នោះ​វា​នឹង​គ្មានប្រសិទ្ធិភាពសោះតែម្ដង៕

អត្ថបទ៖ វារី

ចុចអាន៖របៀបជម្រុះរោមលើរាងកាយ មួយណាល្អជាងគេ?

ចុចអាន៖៧ វិធី កម្ចាត់មុននៅក្នុងច្រមុះ បានយ៉ាងប្រសិទ្ធភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម