ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ហាមមិនឲ្យស្រីៗស្លៀកខោខូវប៊យរឹបៗ និងលាបពណ៌សក់ អ្នកហ៊ានល្មើសនឹងខ្មាស់គេពេញប្រទេស
ប្រភពនៅក្នុងប្រទេសកូរ៉េខាងជើងបានប្រាប់វិទ្យុ RFA ថា ប្រទេសកូរ៉េខាងជើងបានបង្កើនការបង្ក្រាបលើអ្នកណាស្លៀកខោខូវប៊យរឹបៗ លាបពណ៌សក់ និងស្ទីលផ្សេងៗទៀតដែលបង្ហាញពីភាពស៊ីវិល័យ ។

តាមសារព័ត៌មានមិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិកបាននិយាយថា សម្ព័ន្ធយុវជនស្នេហាជាតិសង្គមនិយមរបស់ប្រទេសនេះកំពុងកំណត់គោលដៅលើស្ត្រីក្នុងវ័យ ២០ ឆ្នាំ និង ៣០ ឆ្នាំ ។
ប្រភពបានប្រាប់ថា “កម្លាំងល្បាតកំពុងបង្ក្រាបយុវជនដែលពាក់សក់វែងដល់ចង្កេះ និងអ្នកលាបសក់ពណ៌ត្នោត ព្រមទាំងអ្នកស្លៀកសំលៀកបំពាក់មានអក្សរបរទេសធំៗ និងស្ត្រីស្លៀកខោរឹបជាដើម ។

ប្រភពបន្តថា “បើរកឃើញអ្នកល្មើសហើយ ពួកគេត្រូវចាំនៅសងខាងផ្លូវរហូតដល់កម្លាំងល្បាតបានទៅដល់តំបន់នោះ ។ បន្ទាប់មកអាជ្ញាធរនឹងនាំពួកគេទៅកាន់ការិយាល័យសម្ព័ន្ធយុវជន ជាកន្លែងដែលពួកគេត្រូវតែ “សារភាព” ទោសកំហុសរបស់ពួកគេជាលាយលក្ខណ៍អក្សរ ហើយជនល្មើសនឹងត្រូវបានដោះលែងវិញ លុះត្រាតែនរណាម្នាក់យកសម្លៀកបំពាក់សមរម្យឲ្យពួកគេស្លៀក ។
ប្រភពបញ្ជាក់ថា “ក្នុងករណីធ្ងន់ធ្ងរបំផុត ទាំងឈ្មោះ អាសយដ្ឋានផ្ទះ និងកន្លែងធ្វើការរបស់អ្នកល្មើស នឹងត្រូវបង្ហាញទូទាំងប្រទេសជាមួយនឹងការប្រកាសដោយឧបករណ៍បំពងសំឡេងដែលគ្រប់គ្រងដោយរដ្ឋ ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងក៏បានហាមប្រាមការចោះត្រចៀកច្រើនតង់ ស្លៀកខោខូវប៊យរឹបៗ និងធ្វើម៉ូដសក់ប្លែកៗ ចាប់តាំងពីខែឧសភាឆ្នាំមុន ក្នុងគោលបំណងដើម្បីរក្សាប្រទេសនេះមិនឲ្យមានលំហូរអរិយធម៌ពីលោកខាងលិច ហើយវាក៏កើតឡើង បន្ទាប់ពីមេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានពណ៌នាថា ម៉ូដសក់ និងសម្លៀកបំពាក់របស់បរទេសគឺជា “ថ្នាំពុលដ៏គ្រោះថ្នាក់” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
ចុចអាន ៖ លោក គីម ជុនអ៊ុន ផ្ញើសារបង្កប់ន័យជ្រៅទៅកាន់លោក ពូទីន ក្នុងទិវាជ័យជម្នះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


