ព័ត៌មានអន្ដរជាតិ
ជំនិតលោក Biden តេស្តវិជ្ជមានកូវីដ-១៩
សមាជិកសភានៃគណបក្សប្រជាធិបតេយ្យសហរដ្ឋអាមេរិកលោក Cedric Richmond ដែលជាទីប្រឹក្សាជិតស្និទ្ធរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។

ក្រុមផ្ទេរអំណាចប្រធានាធិបតីបាននិយាយថា លោក Biden មិនត្រូវបានគេចាត់ទុកថាជាទំនាក់ទំនងជិតស្និទ្ធជាមួយលោក Richmond ទេដោយផ្អែកលើគោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC)។
លោក Richmond បានធ្វើដំណើរទៅរដ្ឋ Georgia ភាគខាងត្បូងសហរដ្ឋអាមេរិកជាមួយលោក Biden សម្រាប់យុទ្ធនាការនានាកាលពីថ្ងៃអង្គារ។ អន្តរកម្មរបស់ពួកគេបានកើតឡើងនៅក្នុងបរិយាកាសបើកចំហ មានពាក់ម៉ាស់និងមានរយៈពេលសរុបតិចជាង១៥នាទីជាប់គ្នាដែលជាពេលវេលាកំណត់របស់ CDC សម្រាប់ទំនាក់ទំនងជិតស្និទ្ធ។

យោងតាមរបាយការណ៍ពីគេហទំព័រ The Hill បានឲ្យដឹងថា លោក Biden បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូរ៉ូណានៅថ្ងៃព្រហស្បតិ៍ដែលត្រូវនឹងថ្ងៃសុក្រនៅកម្ពុជា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ លោក Biden នឹងចាក់វ៉ាក់សាំងកូវីដនៅដើមសប្តាហ៍ក្រោយ
ចុចអាន៖ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់គណបក្សលោក Trump ព្រមទទួលស្គាល់ជ័យជម្នះរបស់លោក Biden
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


