សុខភាព
គួរដឹង! ជំងឺអុតស្វា ងាយឆ្លងតាមរយៈសកម្មភាពប៉ុន្មាននេះ
បច្ចុប្បន្នជំងឺអុតស្វា (Monkeypox) កំពុងចាប់ផ្ដើមវាយលុកពិភពលោកគួរឱ្យបារម្ភ ខណៈពេលប៉ុន្មានថ្ងៃមកនេះ វាបានកើតមានហោចណាស់មាន ១២ប្រទេសហើយររួមមាន បែលហ្សិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហុល្លង់ ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអែត ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី។

ជំងឺអុតស្វា ត្រូវបានរកឃើញជាលើកដំបូងក្នុងឆ្នាំ ១៩៥៨ និងរកឃើញករណីឆ្លងលើមនុស្សដំបូងបំផុតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងឆ្នាំ ១៩៧០ ។ បន្ទាប់មកគេបានរកឃើញករណីឆ្លងលើមនុស្ស នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០០៣ និងចក្រភពអង់គ្លេស ក្នុងខែកញ្ញា ២០១៨។
ធាតុពិតនៃមេរោគជំងឺអុតស្វា គឺវារស់នៅក្នុងខ្លួនសត្វព្រៃ ប៉ុន្តែមនុស្សអាចឆ្លងជំងឺនេះបានតាមរយៈការប៉ះផ្ទាល់ជាមួយសត្វដូចជា ការចាប់ស្វា ឬបរិភោគសាច់ដែលចម្អិនមិនឆ្អិនល្អ។

បន្ទាប់ពីបានប៉ះពាល់ ឬបរិភោគសាច់ព្រៃ មេរោគអាចចូលទៅក្នុងខ្លួនប្រាណមនុស្សតាមរយៈដំបៅស្បែក ផ្លូវដង្ហើម ភ្នែក ច្រមុះ ឬមាត់ជាដើម។ ជាទូទៅមេរោគនេះអាចឆ្លងកាត់មនុស្សតាមរយៈដំណក់ទឹកក្នុងបរិយាកាស ការប៉ះពាល់ស្បែកអ្នកឆ្លង ការរួមភេទ ឬប៉ះវត្ថុដែលមានមេរោគ។
រហូតមកទល់ពេលនេះ មនុស្សជិត ១០០នាក់ហើយ បានឆ្លងជំងឺអុតស្វា។ ស្របពេលដែលករណីថ្មី បន្តរកឃើញជាបន្តបន្ទាប់ អង្គការសុខភាពពិភពលោកកំពុងញាប់ដៃញាប់ជើងរកវិធីបង្ការជាបន្ទាន់ ខណៈប្រទេស បែលហ្សិក តម្រូវឱ្យអ្នកឆ្លងធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ។ រីឯប្រទេសថៃវិញ កំពុងជំរុញប្រជាពលរដ្ឋឱ្យផ្អាកទទួលទានសាច់ព្រៃ ដើម្បីការពារការចម្លងនៃមេរោគនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ WHO ព្រមានថា ករណីជំងឺអុតស្វា នឹងកើនឡើងកាន់តែច្រើន ទូទាំងពិភពលោក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


