ជីវិតកម្សាន្ដ
បងស្រីទីបីត្រកូល Kardashian ឆ្លើយតបរឿងគេថា នាងកែមុខ ១២ ដង
Khloé Kardashian ជាបងស្រីទីបី ក្នុងចំណោមបងប្អូនស្រីល្បីៗ ៥ នាក់ ដែលតែងបង្ហាញមុខក្នុងកម្មវិធី “Keeping up with the Kardashians”។

តារាល្បីវ័យ ៣៧ឆ្នាំ Khloé បានបញ្ចេញអារម្មណ៍ធុញថប់ មិនសុខចិត្តរឿងពាក្យចចាមអារ៉ាមពីមុខមាត់របស់នាង ក្នុងកិច្ចសម្ភាសន៍នៅកម្មវិធី “Not Skinny But Not Fat”។
នាងនិយាយទាំងហួសចិត្តថា “កាលពីមុនខ្ញុំមិនដែលខ្វល់ ពីពាក្យសម្ដីគេនិយាយថា ខ្ញុំធ្លាប់កែមុខ ១២ដងនោះទេ ព្រះអើយ! ខ្ញុំមិនដឹងសោះ!” Khloé បន្តទៀតថា “វាមិនមែនធ្វើឲ្យខ្ញុំខឹងអីនោះទេ ខ្ញុំគ្រាន់តែឆ្ងល់ ហេតុអ្វីគេគិតបែបនេះ” “ខ្ញុំធ្លាប់កែច្រមុះតែម្ដងសោះ ខ្ញុំពេញចិត្តវាមែនទែន ហើយចង់ឲ្យគ្រប់គ្នាបានដឹងថា ខ្ញុំស្រលាញ់ច្រមុះខ្ញុំប៉ុណ្ណា ខ្ញុំមិនខ្វល់នឹងកុហកពីវាទេ”។

អ្នកមេម៉ាយកូនមួយរូបនេះបន្ថែមទៀតថា ពាក្យចចាមអារ៉ាមរឿងកែកុន មិនគួរឲ្យធុញដូចពេលគេប្រៀបធៀបគាត់ជាមួយនឹង Kim និង Kourtney ដែលជាបងស្រីទេ មិនថាពីមុន ឬឥលូវ គេប្រៀបធៀបនាងឥតឈប់ឈរ និងមិនព្រមទទួលស្គាល់ការពិតសោះថា មុខមាត់ពួកគេបែបនេះតាំងពីដើម។

សូមបញ្ជាក់ដែរថា បច្ចុប្បន្ន Khloé មិនទាន់ចង់មានស្នេហានៅឡើយទេ ព្រោះនាងកំពុងវក់ធ្វើការងារ និងចំណាយពេលជាមួយកូនជាទីស្រលាញ់៕
ប្រែសម្រួល៖ វារី
ចុចអាន៖មកទស្សនាទិដ្ឋភាពខ្លះៗ ក្នុងពិធីមង្គលការរបស់ Kourtney និង Travis
ចុចអាន៖តើតារាល្បីៗណាខ្លះ ទទួលបានពានច្រើនជាងគេ ក្នុងកម្មវិធី Billboard Music Awards ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


