បច្ចេកវិទ្យា
ស្ត្រីខ្លាំងនៅ Facebook ជាដៃគូជិតស្និទ្ធរបស់លោក Zuckerberg លាឈប់ ក្រោយ១៤ឆ្នាំ
ប្រធានប្រតិបត្តិ (COO) របស់ក្រុមហ៊ុន Facebook លោកស្រី Sheryl Sandberg ដែលជាដៃគូជិតស្និទ្ធបំផុតជាមួយនាយកប្រតិបត្តិលោក Mark Zuckerberg បានលាឈប់ពីក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្សហើយ បន្ទាប់ពីលោកស្រីបានបម្រើការរយៈពេល១៤ឆ្នាំធ្វើឲ្យជោគជ័យខ្លាំងបំផុត។ នេះបើតាមការបង្ហោះសារមួយលើ Facebook របស់លោកស្រីកាលពីថ្ងៃពុធម្សិលមិញ។
សេចក្តីប្រកាសលាឈប់នេះបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនបណ្តាញសង្គមធ្លាក់ចុះ៤% ប៉ុន្តែការធ្វើពាណិជ្ជកម្មប៉ុន្មានម៉ោងក្រោយមកបានឡើងជិតស្មើវិញ។

លោកស្រី Sheryl Sandberg បានសរសេរថា ៖«នៅពេលខ្ញុំចាប់ផ្តើមការងារនេះនៅឆ្នាំ២០០៨ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងកាន់តួនាទីនេះរយៈពេល៥ឆ្នាំ។ តែឥឡូវរយៈពេល១៤ឆ្នាំ ដែលជាពេលសម្រាប់ខ្ញុំសរសេរជំពូកថ្មីនៃជីវិតរបស់ខ្ញុំ»។
ជាមួយគ្នានេះលោកមហាសេដ្ឋី Zuckerberg បាននិយាយថា ប្រធានផ្នែកកំណើន លោក Javier Olivan នឹងទទួលតំណែងប្រធានប្រតិបត្តិពីលោកស្រី។ ទោះជាយ៉ាងណា លោកបន្ថែមថា លោកគ្មានគម្រោងជំនួសតំណែងរបស់លោកស្រី Sandberg ដោយផ្ទាល់នៅក្នុងរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនដែលមានស្រាប់នោះទេ។
លោកបាននិយាយថា ៖«ខ្ញុំគិតថា Meta ឈានដល់ចំណុចដែលវាសមហេតុផលសម្រាប់ក្រុមផលិតផល និងអាជីវកម្មរបស់ពួកយើងក្នុងការធ្វើសមាហរណកម្មកាន់តែជិតស្និទ្ធ។ ជាជាងមានមុខងារអាជីវកម្ម និងប្រតិបត្តិទាំងអស់ដែលត្រូវរៀបចំដាច់ដោយឡែកពីផលិតផលរបស់យើង»។
លោក Olivan បានធ្វើការនៅ Meta រយៈពេលជាង១៤ឆ្នាំហើយ និងបានដឹកនាំក្រុមការងារលើផលិតផលជាច្រើនគឺ Facebook, Instagram, WhatsApp និង Messenger។
ការចាកចេញរបស់លោក Sandberg ជាសញ្ញាបញ្ចប់យុគសម័យមួយសម្រាប់ Meta ដែលកំពុងផ្លាស់ប្តូរឆ្ពោះទៅរកផលិតផលផ្នែករឹង និងសម័យកាលថ្មី បន្ទាប់ពីជួបរឿងអាស្រូវជាច្រើនឆ្នាំជុំវិញការរំលោភបំពានឯកជនភាព និងរាលដាលនៃមាតិកាឃុបឃិតលើទម្រង់របស់ខ្លួន ក៏ដូចជាការកើនឡើងនូវអ្នកប្រើប្រាស់ Facebook ជាដើម។
ជាដៃគូជិតស្និទ្ធរបស់ស្ថាបនិក Zuckerberg ដែលទើបមានអាយុ២៣ឆ្នាំប៉ុណ្ណោះនៅលោកបានជួលលោកស្រីឲ្យធ្វើការ លោកស្រី Sandberg គឺជាប្រធានប្រតិបត្តិម្នាក់ដែលមានចក្ខុវិស័យច្រើនបំផុតរបស់ក្រុមហ៊ុន និងជាស្ថាបត្យករនាំមុខគេនៃគំរូអាជីវកម្មផ្អែកលើការផ្សាយពាណិជ្ជកម្មដែលត្រូវបានរិះគន់ជាញឹកញាប់។
ដោយនាំយកបទពិសោធគ្រប់គ្រង និងចំណេះដឹងពីឧស្សាហកម្មផ្សាយពាណិជ្ជកម្មឌីជីថលដែលទើបនឹងកើតថ្មី លោកស្រីបានប្រែក្លាយ Facebook ពីការចាប់ផ្តើមអាជីវកម្មគួរឱ្យភ្ញាក់ផ្អើលទៅជាប្រាក់ចំណូលមួយ ខណៈពេលលោកស្រីក៏បានដាក់ខ្លួនឯងថាជាមុខមាត់នៃភាពជាស្ត្រីនៅក្នុងក្រុមហ៊ុនអាមេរិក។
យោងតាមឯកសារបទប្បញ្ញត្តិបង្ហាញថា នៅពេលនោះ Facebook រកចំណូលបាន២៧២លានដុល្លារ ខាតសុទ្ធ៥៦លានដុល្លារ។ នៅឆ្នាំ២០១១ មួយឆ្នាំ មុនពេលលេចចេញជាសាធារណៈដំបូងរបស់ក្រុមហ៊ុន ប្រាក់ចំណូលរកបាន៣.៧ប៊ីលានដុល្លារ ចំណេញសុទ្ធ១ប៊ីលានដុល្លារ។ Meta បានបញ្ចប់ឆ្នាំ២០២១ជាមួយនឹងប្រាក់ចំណូល១១៨ប៊ីលានដុល្លារ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


