ព័ត៌មានជាតិ
ក្រសួងព័ត៌មាន ណែនាំប្រព័ន្ធផ្សព្វផ្សាយបញ្ឈប់គ្រប់សកម្មភាពឃោសនា ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបោះឆ្នោត នៅថ្ងៃទី ៤ មិថុនា
ក្រសួងព័ត៌មាន ណែនាំម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបញ្ឈប់គ្រប់សកម្មភាពឃោសនា ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២២ មុនបោះឆ្នោតមួយថ្ងៃ។

យោងលិខិតរបស់លោក អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងព័ត៌មាន ដែលជម្រាបជូនម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ បានលើកឡើងថា ដើម្បីរក្សាភាពស្ងៀមស្ងាត់ ឲ្យប្រជាពលរដ្ឋដែលជាម្ចាស់សំឡេងឆ្នោត ធ្វើការសម្រេចចិត្តជ្រើសរើសតំណាងស្របច្បាប់ ទៅតាមឆន្ទៈរបស់ខ្លួនតាមបទប្បញ្ញត្តិច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ក្រសួងព័ត៌មាន សូមធ្វើការណែនាំម្ចាស់ស្ថានីយ៍វិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបញ្ឈប់សកម្មភាពឃោសនាផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២២ ជាកំហិត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


