ព័ត៌មានអន្ដរជាតិ
អាមេរិក មានការបាញ់សម្លាប់មនុស្សជាង ៧០០នាក់ ត្រឹម២សប្តាហ៍ ក្រោយហេតុការណ៍នៅ តិចសាស់ (មានវីដេអូ)
មានការបាញ់សម្លាប់ដោយកាំភ្លើងនៅរដ្ឋចំនួន ៤៣ ក្នុងចំណោមរដ្ឋចំនួន ៥០ របស់សហរដ្ឋអាមេរិក នារយៈពេលពីរសប្តាហ៍ ចាប់តាំងពីការបាញ់ប្រហារនៅសាលារៀនរដ្ឋ តិចសាស់។
ឧប្បត្តិហេតុជាង ៦៥០ លើកបានបណ្តាលឲ្យមនុស្សស្លាប់ ៧៣០នាក់ចាប់តាំងពីថ្ងៃទី ២៤ខែឧសភាមក។ នេះបើយោងតាមទិន្នន័យពីអង្គការចងក្រងអំពើហិង្សាដោយកាំភ្លើង។
ក្នុងនោះ ២៣នាក់នៃអ្នកស្លាប់គឺជាកុមារ ពោលគឺច្រើនជាងចំនួនសរុបនៃអ្នកដែលត្រូវសម្លាប់នៅទីក្រុង Uvalde ខណៈ៦៦នាក់គឺជាក្មេងជំទង់។
តួលេខនេះ បានបង្ហាញជាបញ្ហាចោទដ៏ធំ សម្រាប់អ្នកនយោបាយក្នុងវិមាន Capitol Hill នៅពេលដែលពួកគេ ព្យាយាមស្វែងរកហេតុផលរួម អំពីរបៀបដើម្បីធ្វើកំណែទម្រង់ច្បាប់កាំភ្លើងរបស់អាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២២នេះ មានការបាញ់ប្រហារសម្លាប់រង្គាលជិត២៥០លើក ដែលជាអត្រាប្រហាក់ប្រហែលនឹងឆ្នាំមុន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ញូវយ៉ក បង្កើនអាយុ អ្នកមានសិទ្ធិ ទិញកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


