ព័ត៌មានអន្ដរជាតិ
ញូវយ៉ក បង្កើនអាយុ អ្នកមានសិទ្ធិ ទិញកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ
អភិបាលរដ្ឋញូវយ៉ក បានដំឡើងអាយុសម្រាប់អ្នកមានសិទ្ធិទិញកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិពី ១៨ ដល់ ២១ ឆ្នាំ ខណៈលោកស្រី រឹតបន្តឹងច្បាប់កាំភ្លើង បន្ទាប់ពីការសម្លាប់រង្គាលរើសអើងជាតិសាសន៍នៅផ្សារទំនើបមួយក្នុងទីក្រុង Buffalo។

លោកស្រី Kathy Hochul បានយល់ព្រមលើកញ្ចប់នៃច្បាប់កំណែទម្រង់កាំភ្លើង ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភារដ្ឋ បន្ទាប់ពីមានការបាញ់ប្រហារកាលពីខែមុន ដែលបានសម្លាប់ជនស្បែកខ្មៅចំនួន១០នាក់។
វិធានការនេះ កើតឡើងចំពេលមានជម្លោះ ពាក់ព័ន្ធការសម្លាប់រង្គាលនៅក្នុងសហរដ្ឋអាមេរិក ដែលបានបង្កឲ្យមានការអំពាវនាវជាថ្មី សម្រាប់ច្បាប់គ្រប់គ្រងកាំភ្លើង កាន់តែតឹងរ៉ឹង។

Payton Gendron អាយុ ១៨ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបាញ់ប្រហារអ្នកទិញទំនិញនៅផ្សារ Tops Friendly Market ដោយប្រើកាំភ្លើង AR-15 ដែលគាត់បានទិញដោយស្របច្បាប់។
ក្រៅពីមានអាយុយ៉ាងតិច២១ឆ្នាំ ឥឡូវនេះ អ្នកទិញកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ ក៏ត្រូវមានលិខិតអនុញ្ញាតដែរ ដែលនេះមានន័យថា ពួកគេត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យសាវតារ។

គួរបញ្ជាក់ថា ច្បាប់មួយទៀតដែលចុះហត្ថលេខាដោយលោកស្រី Hochul បានដាក់កម្រិតលើការទិញអាវក្រោះការពារគ្រាប់ ចំពោះអ្នកអនុវត្តច្បាប់។
កញ្ចប់នេះក៏តម្រូវឲ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំពុងប្រតិបត្តិការនៅទីក្រុងញូវយ៉ក ត្រូវដាក់ចេញនូវគោលនយោបាយតម្លាភាព អំពីរបៀបដែលពួកគេឆ្លើយតបទៅនឹងការនិយាយស្អប់ខ្ពើមនៅលើវេទិការបស់ពួកគេផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បាញ់ប្រហារ ៣លើក ស្លាប់និងរបួសមនុស្សជាង ៣០នាក់ នៅ សហរដ្ឋអាមេរិក
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


