KPT+
អានរឿងនេះហើយ អ្នកនឹងលែងកម្រោលទៅកាន់មនុស្សម្នា
ហាង ឌីយ៉ា ជាហាងការ៉េមល្បីឈ្មោះមួយ ដែលមានភ្ញៀវបន្តកន្ទុយរង់ចាំ។ ដោយសារកាងារហត់នឿយពេក នាងស្ទីណាដែលមានតួនាទីជាអ្នករត់តុហាក់មានអារម្មណ៍មិនជាល្អប៉ុន្មានឡើយ។
នាងមានភាពហត់នឿយនៅលើផ្ទៃមុខ ហើយថែមទំាងមានរាងកាយល្វើយ។
ពេលនោះ មានកុមារម្នាក់ស្លៀកពាក់មិនរៀបរយបង្ហាញខ្លួនចូលមកដល់ក្នុងហាង។
កាលៈទេសៈនេះនាងស្ទីណាមិនចង់ទទួលភ្ញៀវក្រីក្រទេ តែនាងអត់ធនសួរទំាងមុខមិនញញឹម៖

«ចង់ញាំនៅហ្នឹងឬខ្ចប់»
កុមារអង្គុយចុះជាចម្លើយតប។ គេញញឹមសួរនាងស្ទីណា៖
‘តើការ៉េមសណ្តែកថ្លៃប៉ុន្មាន?’
អ្នករត់តុឆ្លើយថា“ «៥០ សេន» ទំាងគិតហើយថាក្មេងគ្មានប្រាក់់គ្រប់នោះទេ។
ក្មេងប្រុសតូចលូកដៃចូលក្នុងហោប៉ៅហើយយកកាក់តូចចេញមករាប់។
រាប់ហើយក៏ងើបមុខសួរទៀតថា ៖
«ចុះអាការ៉េមធម្មតាអត់សណ្តែកវិញ ថ្លៃប៉ុន្មាន?”

ដោយសារមានភ្ញៀវខ្លះកំពុងរង់ចាំ ស្ទីណាឆ្លើយតបយ៉ាងទ្រគោះទៅកាន់ក្មេងក្រីក្រ៖
« ៣៥ សេន»
ក្មេងប្រុសតូចងក់ក្បាលឆ្លើយ៖
« ខ្ញុំយកអាធម្មតាបានហើយ! »
អ្នករត់តុបានយកការ៉េមមកហើយដាក់វិក័យប័ត្រលើតុទំាងមិនគួរសម រួចដើរចេញទៅបំពេញការងារបន្ថែម។ ក្មេងប្រុសញាំការ៉េមយ៉ាងរីករាយធម្មតា រួចហើយគេបង់លុយឱ្យទុកចោលលើតុ ហើយក្រោកចេញ។
នៅពេលមកប្រមូលកែវ ស្ទីណាចាប់ផ្តើមជូតតុ ហើយបន្ទាប់អ្វីដែលនាងបានឃើញគឺ កាក់៣៥សេនលើវិក័យប័ត្រ និង១៥ កាក់ទៀតជាធីបសម្រាប់នាង។
ចូរកុំប្រើអារម្មណ៍ផ្ទាល់ខ្លួនរបស់យើងទៅកាន់អ្នកដទៃដែលគេមិនដឹងរឿង។ជួនកាលយើងអាចនឹងអៀនខ្មាស់ចំពោះទង្វើខ្លួនឯងបាន៕
ប្រែសម្រួល៖ ឡាហ្សូលី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


