ព័ត៌មានជាតិ
ក្រសួងការងារ នឹងរៀបចំពិព័រណ៍ការងារដ៏ធំមួយដើម្បីផ្តល់ឱកាសការងាររាប់ពាន់កន្លែងដល់យុវជន
ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងឧបត្ថម្ភគាំទ្រដោយអង្គការអន្តរជាតិខាងការងារ ILO នឹងរៀបចំកម្មវិធី ពិព័រណ៍ការងារ «ដែលនឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីតាំងអគារ KAMPUS ជិតស្ថានអាកាសក្បាលថ្នល់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី២០ ខែមិថុនា នេះ បានឱ្យដឹងថាកម្មវិធីពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើងជាវេទិកាជួបជុំគ្នាដោយងាយស្រួលនៅមួយកន្លែងរវាងនិយោជក
អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកការងារដើម្បីផ្សព្វផ្សាយព័ត៌មានឱកាសការងារជ្រើសរើសកម្លាំងពលកម្ម ដាក់ពាក្យស្នើសុំការងារ និងព័ត៌មានស្ដីពីការបណ្ដុះបណ្ដាលជំនាញព្រមទាំងសិក្ខាសាលាចែករំលែកបទពិសោធន៍ ការ ប្រឹក្សាយោលល់ការងារ អាជីព និងត្រៀមចូលការងារដោយវាគ្មិនដែលមានបទពិសោធន៍ជ្រាលជ្រៅក្នុងទីផ្សារការងារ។

ក្រសួងបានបន្តថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារនេះ នឹងមានក្រុមហ៊ុនធំៗចំនួន២២ ចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្មប្រមាណ៣,២០០កន្លែង ហើយសង្ឃឹមថា នឹងទាក់ទាញអ្នកចូលរួម និងដាក់ពាក្យរកការងារ
ដែលជាយុវជន និងកម្លាំងពលកម្មវ័យក្មេងរាប់ពាន់នាក់។
ក្រសួងណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស អង្គការជាតិ-អន្តរជាតិ អ្នកស្វែងរកការងារ និងសាធារណជន ចូលរួមកម្មវិធីពិព័រណ៍ការងារឱ្យបានច្រើនកុះករ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


