ព័ត៌មានអន្ដរជាតិ
អាមេរិក គំរាមរុស្ស៊ី បើហ៊ានវាយប្រហារ លីទុយអានី
សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធទី២២ខែមិថុនាថា ការគាំទ្ររបស់ខ្លួនចំពោះប្រទេសលីទុយអានី គឺរឹងដូចដែក ហើយថា ការវាយប្រហារណាមួយលើប្រទេសនេះ គឺស្មើនឹងការវាយប្រហារលើសមាជិកណាតូទាំងអស់។
ការអះអាងនេះកើតឡើង បន្ទាប់ពីទីក្រុងមូស្គូ បានគំរាមកំហែងអ្នកជិតខាងរបស់ខ្លួនថានឹង ជួបផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សម្រាប់ការរារាំងទំនិញដែលដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប មិនឲ្យទៅដល់តំបន់ Kaliningrad របស់រុស្ស៊ី។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថា “យើងឈរនៅខាងសម្ព័ន្ធមិត្តណាតូរបស់យើង ហើយយើងឈរខាងប្រទេសលីទុយអានី ជាពិសេស ការប្តេជ្ញាចិត្តរបស់យើងចំពោះមាត្រា៥របស់អង្គការណាតូ ដែលចែងថា ការវាយប្រហារលើសមាជិកមួយ គឺជាការវាយប្រហារលើសមាជិកទាំងអស់”។
ទោះបីជាយ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានវាយបកទៅវិញ ហើយព្រមានលោកខាងលិចឲ្យឈប់និយាយអំពីមាត្រា៥របស់អង្គការណាតូទៀត ក្នុងពេលមានការប្រឈមមុខដាក់គ្នារវាង លីទុយអានី និងរុស្ស៊ី។
ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីលោក Ryabkov ដែលនិយាយកាលពីថ្ងៃពុធថា “ខ្ញុំសូមព្រមានប្រជាជនអឺរ៉ុប ឲ្យប្រឆាំងនឹងល្បែងវោហាសាស្ត្រដ៏គ្រោះថ្នាក់លើប្រធានបទនៃជម្លោះ”។
គួរបញ្ជាក់ថា រុស្សី បានប្តេជ្ញាសងសឹកលីទុយអានី ជាមួយវិធានការដែលនឹងមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនលីទុយអានី បន្ទាប់ពីប្រទេសនេះ បានរារាំងធ្យូងថ្ម លោហៈ សម្ភារសំណង់ និងបច្ចេកវិទ្យាទំនើប មិនឲ្យដឹកពីរុស្ស៊ីដីគោកដល់តំបន់ Kaliningrad៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មេទ័ពហ្វាំងឡង់ ប្រកាសត្រៀមធ្វើសង្គ្រាមជាមួយ រុស្ស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


