KPT+
កំពូលសត្វមហាគគ្រិចបំផុតទាំង ៩ ប្រភេទ លើពិភពលោក
ធម្មជាតិបង្កើតភាៈវរស់មកមានគ្រប់ទម្រង់គ្រប់ប្រភេទ មានទាំងសត្វគួរឲ្យស្រលាញ់ សត្វកាចសាហាវ សត្វទុកជាចំណីមនុស្ស ហើយក៏មានសត្វកំពូលដ៏គគ្រិច គួរឲ្យខ្ពើមមកជាមួយផងដែរ។ សត្វកំពូលគគ្រិចខាងក្រោមនេះ មានការរស់នៅគួរឲ្យខ្ពើម ដែលអ្នកមិនដែរដឹងពីមុនមកសោះ៖
១. ប្រជៀវ

សត្វប្រជៀវមិនត្រឹមតែគួរឲ្យស្អប់នោះទេ វាថែមទាំងមានផ្ទុកសត្វល្អិត និងពពួកប៉ារ៉ាស៊ីតជាច្រើនទៀតផង ដែលជាមេបង្កហេតុនៃជំងឺកាចសាហាវដូចជា អេប៊ុយឡា និងជំងឺឆ្កែឆ្កួត សូម្បីតែលាមកវាក៏ប៉ះពាល់ដល់ប្រព័ន្ធការពាររបស់មនុស្សលោកដែរ។
២. ត្មាត
សត្វស្លាបនេះជាសត្វល្បីខាងស៊ីសាកសព វារុកក្បាលចូលទៅក្នុងសាកសពរហូតដល់ទំពែកក្បាល អ្វីដែលកាន់តែគួរឲ្យខ្ពើមនោះគឺវានោមដាក់ខ្លួនឯង ពេលវាក្ដៅស្អុះ ព្រោះសត្វត្មាតមិនបែកញើសទេ។
៣. សត្វផោម

យើងធ្លាប់តែស្គាល់ពីសត្វនេះនៅក្នុងគំនូរជីវចលតួឯកខាងបញ្ចេញឧស្ម័ន ហើយជីវិតពិតក៏វាតែងតែបញ្ចេញឧស្ម័នដើម្បីការពារខ្លួនដូចគ្នា។
៤. ខ្លាឃ្មុំកូឡា
កុំគិតឲ្យសោះថាចង់អោបសត្វដ៏គួរឲ្យស្រលាញ់មួយនេះ វាមានផ្ទុកជំងឺកាមរោគ មិនតែប៉ុណ្ណោះសត្វនេះបញ្ចុកលាមកឲ្យកូនវាស៊ីដើម្បីពង្រឹងប្រព័ន្ធស៊ាំទៅវិញ។
៥. សត្វរំពេរ
សត្វរំពេរមានទម្លាប់ពីធម្មជាតិមួយ គឺព្រួតគ្នាក្អួតដាក់សត្រូវ លើសពីនេះទៀតវាជាសត្វបំពុលចម្លងមេរោគដល់មនុស្សតាមរយៈការបន្ទោរបង់ពាសវាលពាសកាលដាក់ទឹកនិងកន្លែងរស់នៅរបស់យើង។
៦. សត្វកវែង

អ្នកប្រហែលមិនដឹងទេថា សត្វកវែងស៊ីអាចមន៍ច្រមុះនិងត្រចៀកខ្លួនឯង ដោយប្រើអណ្ដាតដ៏វែងរបស់វា។
៧. ដំរីទឹក
ក្រៅពីភាពកាចសាហាវ ដំរីទឹកមានទម្លាប់អាក្រក់មួយដែរ គឺវាបក់កន្ទុយធ្វើឲ្យលាមកនិងទឹកនោមខ្ទាតទៅជុំវិញប៉ះគេប៉ះឯង។
៨. កាំប្រម៉ា
កាំប្រម៉ាជាកំពូលអ្នកបន្ទោរបង់មិនប្រកាន់ទីកន្លែង និងពេលវាលាបើអ្នកចង់យកវាមកចិញ្ចឹមត្រៀមខ្លួនក្លាយជាអ្នកសម្អាតប្រចាំខ្លួនវាទៅ។
៩. រុយ

នរណាក៏ដឹងដែរថាវាគគ្រិចកម្រិតកំពូលណា រុយសត្វជំនាញខាងស៊ីលាមករួចមកជុះនិងក្អួតពីលើអាហារមនុស្សបន្ត។
យ៉ាងណាមិញ សត្វទាំងនេះដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូបរិស្ថានទោះបីជាវាគគ្រិចក៏ពិតមែន សត្វនីមួយៗសុទ្ធតែមាននាទីសំខាន់ៗសម្រាប់ធម្មជាតិ ជាក់ស្ដែងមនុស្សទៅវិញទេដែរជាអ្នកគគ្រិចពិតប្រាកដ៕
ប្រែសម្រួល៖វារី
ចុចអាន៖រឿងរ៉ាវប្លែកៗ ៦ យ៉ាង ពីសត្វកង់ហ្គូរូ
ចុចអាន៖ការពិតដ៏គួរឲ្យភ្ញាក់ផ្អើលទាំង ៩ ពីសត្វឃ្មុំ គ្រប់គ្នាអាចមិនដឹងសោះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


