ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឲ្យជនរួមជាតិ វិលត្រឡប់ទៅរកការអនុវត្តនូវវិធានការ៣កុំ និង៣ការពារឡើងវិញ
មានប្រសាសន៍តាមរយៈសារជាសំឡេងល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវអោយប្រជាពលរដ្ឋក៏ដូចជាជនរួមជាតិទាំងអស់ វិលត្រឡប់ទៅរកការអនុវត្តនូវវិធាន ការ៣កុំ និង៣ ការពារឡើងវិញ និងទទួលយកនូវការចាក់វ៉ាក់សាំងដូសជំរុញ។
បើតាមសម្ដេចតេជោ ហ៊ុន សែន រយៈ ពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជំងឺកូវីដ១៩ ប្រភេទអូមីក្រុង បានចាប់ផ្ដើមរីករាលដាលឡើងវិញនៅប្រទេសកម្ពុជាយើង បើទោះ បីជាមានចំនួនមិនច្រើនក៏ដោយ ប៉ុន្តែចំនួននេះបានរីករាលដែលចេញពីទីក្រុងភ្នំពេញទៅកាន់បណ្ដាខេត្តមួយចំនួនរួចទៅហើយ តាមរយៈការរកឃើញដោយម៉ាស៊ីន PCR នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្ត។
សម្តេចតេជោបានបញ្ជាក់ថា ស្ថានភាពបែបនេះ បើទោះបីជារាជរដ្ឋាភិបាលមិនមានការចាំបាច់ណាមួយ ដើម្បីបិទទីក្រុង ទីប្រជុំជន បិទសាលារៀន ហាងលក់ ទំនិញក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលមានការចាំបាច់អំពាវនាវឲ្យបងប្អូនជនរួមជាតិទាំងអស់ បង្កើននូវវិធានការការពារសុខភាពផ្ទាល់ខ្លួន តាមរយៈការវិលត្រឡប់ទៅរកការអនុវត្តដោយខ្ជាប់ខ្ជួននូវវិធានការ៣កុំ និង៣ការពារឡើងវិញ។
សម្ដេចតេជោបានបញ្ជាក់ដែរថា ជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ដែលកំពុងឆ្លងរាលដាលនៅកម្ពុជានាពេលនេះ គឺជាប្រភេទជំងឺអូមេក្រុងដែលឆ្លងលឿន ឆ្លងរហ័ស ដូច្នេះទាមទារឲ្យមានការប្រុងប្រយ័ត្នគ្រប់ទីកន្លែងទាំងអស់ជាពិសេសត្រូវយកចិត្តទុកដាក់នៅសាលារៀន សិស្សានុសិស្ស គ្រូបង្រៀន និងនៅតាមរោងចក្រសហគ្រាស ក៏ដូចជាទីប្រជុំជននានា។
ជាមួយនឹងការលើកឡើងខាងលើនេះ សម្ដេចតេជោ បានទទូចឲ្យជនរួមជាតិទៅទទួលយកនូវវាក់សាំងដូសជំរុញ ពីព្រោះមានតែវាក់សាងទេ ទើបអាចជៀសផុតពីមហន្តរាយ ដែលអាចកើតឡើងដល់ជីវិតមនុស្ស។ សម្តេចថា បើទោះបីជារយៈពេលប្រមាណ៩០ថ្ងៃកន្លងមកពុំមានមនុស្សស្លាប់ក៏ដោយ តែវាអាចត្រឡប់ទៅរកការស្លាប់ឡើងវិញ ប្រសិនបើយើងធ្វេសប្រហែស។
សម្ដេចបានអះអាងថា ការឆ្លងជំងឺអូមីក្រុងដែលមិនធ្ងន់ធ្ងរនេះ ដោយសារតែយើងទទួលយកវ៉ាក់សាំង ហើយប្រសិនបើយើងមិនចាក់វ៉ាក់សាំងទេ នឹងអាចមានឈានដល់បាត់បង់ជីវិតជាក់ជាមិនខាន៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


