Connect with us

ជីវិតកម្សាន្ដ

គួរឱ្យសរសើរ កូនប្រុសចិញ្ចឹម Angelina តាមមើលថែម្ដាយសឹងគ្រប់ជំហាន

បានផុស

នៅ

កាន់តែធំ កូនប្រុសចិញ្ចឹម Angelina កាន់តែបង្ហាញភាពកត្តញ្ញូចំពោះអ្នកមានគុណ ដោយតាមមើលថែម្ដាយ សឹងគ្រប់ជំហាន ធ្វើឱ្យមហាជនរំភើបចិត្ត​ នាំគ្នាសរសើរពេញៗមាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Pax Thien ជាក្មេងកំព្រាឪពុកម្ដាយ កើតក្នុងឆ្នាំ២០០៣ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នៅអាយុ ៤ឆ្នាំ ក្មេងប្រុសរូបនេះមានវាសនាទទួលចិញ្ចឹមបីបាច់ពីតារាហូលីវូដ Angelina Jolie ខណៈបច្ចុប្បន្នគេមានវ័យ ១៩ឆ្នាំហើយ។

ស្ថិត​ក្នុង​វ័យ ១៩ឆ្នាំ Pax Thien កាន់តែមានភាពចាស់ទុំ ដឹងខុសត្រូវច្រើន ជាពិសេសភាពកត្តញ្ញូចំពោះម្ដាយជាទីស្រឡាញ់របស់គេ។ ជារឿយៗប្រព័ន្ធផ្សព្វផ្សាយជាតិ ចាប់បានរូបភាព Pax Thien អមជាមួយ Angelina Jolie នៅអំឡុងពេលផលិតភាពយន្ត ឬព្រឹត្តិការណ៍សំខាន់ៗនានា។ ក្នុងនោះគេឃើញថា Pax Thien យកចិត្តទុកដាក់ចំពោះម្ដាយណាស់ មិនថាមេឃក្ដៅត្រជាក់ គេនៅក្បែរម្ដាយ ជួយគ្រប់យ៉ាងដែលគាត់ត្រូវការ ឬជួនកាលជួយហុចទឹកឱ្យម្ដាយញ៉ាំផងដែរ។ តាមរយៈទង្វើទាំងនេះហើយ ទើបមហាជនសរសើរ Pax ថាជាក្មេងដែលពោរពេញដោយកត្តញ្ញូតាធម៌។

បច្ចុប្បន្ន ក្រៅ​ពី​អម​ដំណើរ​ម្ដាយ​ចូលរួម​កម្មវិធី​សំខាន់ៗ Pax Thien ក៏​មានវត្តមាន​ជាមួយ​ម្ដាយ​ក្នុង​សកម្មភាព​សប្បុរសធម៌​ជួយ​ជន​រង​គ្រោះជាច្រើនកន្លែងថែមទៀតផង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កូនស្រីទាំងពីររបស់ Angelina កាន់តែធំ កាន់តែដូចគ្នា មើលសឹងច្រឡំបងប្អូនភ្លោះ

ចុចអាន៖ ដោយសាររឿងទាំងនេះ ទើបគ្មានតារាស្រករក្រោយវ៉ា Angelina Jolie បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម