ជីវិតកម្សាន្ដ
អាថ៌កំបាំងសម្រកទម្ងន់របស់ Kendall Jenner គ្រប់គ្នាសុទ្ធតែអាចធ្វើបាន
បើនិយាយពីតារាម៉ូដែលល្បី ហើយមានរូបរាងស្អាតសិចស៊ីប្រៀបបាននឹងរូបក្លូន មនុស្សជាច្រើននឹងគិតដល់ Kendall Jenner ព្រោះនាងត្រូវបានគេចាត់ទុកថាជាតារាម៉ូដែលកំពូលម្នាក់ក្នុងពិភពលោក ដែលរក្សារាងបានស្លីម ស្អាតគ្មានកន្លែងទាស់។

ថ្ងៃនេះ កម្ពុជាថ្មី នឹងលើកយកអាថ៍កំបាំង ៣ យ៉ាងរបស់ Kendall Jenner ដែលនាងប្រើក្នុងការការសម្រកទម្ងន់ជាប្រចាំ ហើយសុភាពនារីដែលចង់បានរាងស្អាតដូចនាង អាចសាកល្បងអនុវត្តវា ដោយពុំចាំបាច់វះកាត់នោះទេ!
១. ផឹកតែបន្សាបជាតិពុល ជារៀងរាល់ព្រឹក

អាថ៌កំបាំងនៃការសម្រកទម្ងន់របស់ Kendall Jenner មិនសូវជាខុសឆ្ងាយពីទម្លាប់សម្រកទម្ងន់របស់តារាល្បីៗដទៃទៀតឡើយ។ ជារៀងរាល់ព្រឹក នាងផ្តោតលើការផឹកតែ detox ព្រោះវាជួយកម្ចាត់កាកសំណល់ចេញពីខ្លួន មិនថាជាសារធាតុពុល និងអតិសុខុមប្រាណផ្សេងៗក្នុងរាងកាយនោះទេ។ លើសពីនេះការផឹកតែ detox ក៏ជួយកាត់បន្ថយការឃ្លានរយៈពេល ៤-៦ ម៉ោង ហើយក៏អាចប្រើជំនួសកាហ្វេបានផងដែរ។ ហើយពេលខ្លះ Kendall Jenner ផឹកតែ detox ដល់ទៅ ១២ពែងក្នុងមួយថ្ងៃឯណោះ។
២. រៀបចំកាលវិភាគទទួលទានប្រចាំថ្ងៃ

Kendall Jenner ជាមនុស្សមានច្បាស់លាស់ណាស់ លើរបបអាហារប្រចាំថ្ងៃរបស់នាង។ តារាស្រីរូបនេះទទួលទានអាហារយ៉ាងទៀងទាត់ មិនមានការតមនោះទេ។ ជារៀងរាល់ថ្ងៃ នាងញ៉ាំអាហារចម្បង ៣ពេល និងអាហារសម្រន់ម្ដង។ នៅក្នុងនោះអាហារពេលព្រឹក នាងជ្រើសរើសញ៉ាំផ្លែបឺរ ជាមួយស៊ុត ឬញ៉ាំទឹកដោះគោជូរជាមួយផ្លែឈើស្រស់។ សម្រាប់អាហារថ្ងៃត្រង់ Kendall ជ្រើសរើសញ៉ាំអង្ករសំរូប និងមាន់ដុត រួមជាមួយនឹងបន្លែសាឡាដ។ សម្រាប់អាហារពេលល្ងាចវិញ នាងនឹងញ៉ាំស៊ូស៊ី ស្ប៉ាហ្គាទី គ្រាប់ធញ្ញជាតិ ឬឈីស parmesan ជាមួយអំបិល និងម្រេច។ ចំណែកអាហារសម្រន់វិញ នាងរើសញ៉ាំវាចន្លោះអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ដោយនាងតែងតែផឹកទឹកផ្លែឈើ ឬញ៉ាំគ្រាប់អាល់ម៉ុន។
៣. ធ្វើលំហាត់ប្រាណទៀងទាត់

គ្រប់គ្នាដែលចង់រក្សារាងស្អាត និងស្បែកចាំល្អ ពិតជាមិនអាចព្រងើយកន្តើយនឹងការហាត់ប្រាណឡើយ។ Kendall តែងតែផ្តល់អាទិភាពដល់ការហាត់ប្រាណជាប្រចាំ ទើបនាងទទួលបានរូបរាងដែលមនុស្សស្រីជាច្រើនស្រមៃចង់បាន ដូចពេលនេះ។ នាងចាប់ផ្តើមហាត់ប្រាណនៅម៉ោង ៧ ព្រឹក ហើយចំណាយពេលប្រហែលមួយម៉ោង ក្នុងមួយថ្ងៃដើម្បីហាត់ប្រាណធ្ងន់ៗដូចជា squash និង plank ព្រោះវាជួយបង្កើតសាច់ដុំរឹងមាំ ហើយពេលខ្លះនាងឆ្លាស់គ្នាទៅហាត់ cardio ជាមួយ kickboxing និង yoga ជាដើម។
ចំពោះនារីណាដែលចង់បានរាងស៊ិចស៊ីដូច Kendall Jenner យ៉ាងហោចណាស់ គួរបែងចែកកាលវិភាគញ៉ាំឱ្យបានត្រឹមត្រូវ និងកុំភ្លេចផ្តោតលើការហាត់ប្រាណជាប្រចាំផង ពុំនោះទេគម្រោងសម្រកទម្ងន់របស់អ្នកនឹងមិនបានផលអ្វីទេ។ យ៉ាងណាមិញវិធីទាំងនេះ ត្រូវការពេលវេលាបន្តិច ដូច្នេះសូមព្យាយាមអត់ធ្មត់ ទើបអ្នកទទួលជោគជ័យ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដឹងអាថ៌កំបាំងរក្សាវ័យមិនចេះចាស់របស់ អតីតតួ ហាន់ជីអ៊ុន
ចុចអាន៖ អាថ៌កំបាំងថែរាងរបស់មិត្តស្រី Ronaldo ទោះមានកូន២ហើយ នៅតែទាក់ទាញ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?