ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញអ្នកកើតជំងឺអុតស្វាទី ២ ក្រោយរួមភេទជាមួយបុរសបរទេស
ក្រសួងសុខាភិបាលសាធារណៈថៃបានរាយការណ៍ពីករណីកើតជំងឺអុតស្វាទី ២ នៅក្នុងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ ជាបុរសម្នាក់ដែលរស់នៅជាមួយមនុស្ស ១០ នាក់ផ្សេងទៀតក្នុងទីក្រុងបាងកក ។

លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈបាននិយាយថា អ្នកឆ្លងជំងឺនេះមានអាយុ ៤៧ ឆ្នាំ មានអាការគ្រុនក្តៅខ្លាំង ឈឺចាប់ និងពងបែកលើរាងកាយកាលពីថ្ងៃទី ១២ ខែកក្កដា ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Vajira ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោយទទួលបានលទ្ធផលនៃការធ្វើតេស្តមន្ទីរពិសោធន៍ពីនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ បុរសរូបនោះពិតជាកើតជំងឺអុតស្វាមែន ខណៈអ្នកជំងឺបានប្រាប់អាជ្ញាធរសុខាភិបាលថា គាត់បានរួមភេទជាមួយបុរសបរទេស ។

ចំណែកលោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបាននិយាយថា មនុស្ស ១០ នាក់ដែលរស់នៅក្នុងផ្ទះតែមួយជាមួយអ្នកឆ្លង ត្រូវបានចាត់ទុកថាជាក្រុមដែលមានហានិភ័យ ហើយពួកគេក៏ត្រូវបានតម្រូវឲ្យឆ្លងកាត់ការធ្វើតេស្តមន្ទីរពិសោធន៍ផងដែរ ខណៈអាជ្ញាធរសុខាភិបាលកំពុងរង់ចាំលទ្ធផលដូចគ្នា ។
គួរបញ្ជាក់ថា ករណីកើតជំងឺអុតស្វាលើកដំបូងដែលប្រទេសថៃរកឃើញគឺជាបុរសជនជាតិនីហ្សេរីយ៉ា ដែលពេលនេះកំពុងសម្រាកព្យាបាលនៅក្នុងរាជធានីភ្នំពេញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ប្រយ័ត្ន! ប្រើស្រោមអនាម័យពេលរួមភេទ ក៏មិនមែនជាការការពារ ១០០ ភាគរយប្រឆាំង ជំងឺអុតស្វា ដែរ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ