ជីវិតកម្សាន្ដ
អតីតផលិតករលោក ឃុន ធារិទ្ធិ ត្រូវបានគេប្រកាសឲ្យចូលខ្លួនដោះស្រាយរឿងបំណុល
ផ្ទុះរឿងអាស្រូវដ៏រសើបមួយចំពោះអតីតផលិតករ និងជាអ្នកដឹកនាំសម្តែងវ័យក្មេង គឺលោក ឃុន ធារិទ្ធិ ខណ:ដែលសុខៗក៏មានការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា លោក ឃុន ធារិទ្ធិ ហៅ លោកRithOmega មានជាប់ពាក់ព័ន្ធរឿងបំណុល និងហៅឲ្យចូលខ្លួនដោះស្រាយ។

ដំណឹងនេះបានធ្វើឲ្យមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើយហើយចាប់អារម្មណ៍គ្រប់គ្នាដោយហេតុថា អតីតផលិតករលោក ឃុន ធារិទ្ធិ កន្លងមកធ្លាប់មានលុយកាន់ពេញដៃ ហេតុអ្វីបែរជាជំពាក់បំណុលគេមិនសងរហូតធ្វើឲ្យម្ចាស់លុយខឹងទម្លាយជាសាធារណ:នៅលើបណ្តាញសង្គមយ៉ាងអាម៉ាស់ដូច្នេះទៅវិញ។

ជាក់ស្តែងនៅលើទំព័រហ្វេសប៊ុកឈ្មោះ Dara Rath បានប្រកាសជាសាធារណ:នៅព្រឹកថ្ងៃទី០៣ ខែសីហាឆ្នាំ២០២២នេះថា សូមគោរពអញ្ជើញលោក ឃុន ធារិទ្ធិ ហៅលោក Rith Omega អតីតផលិតករ និងអ្នកជួយធានារឿងបំណុលរបស់គាត់ជួយទាក់ទងមកបន្ទាន់។ ប្រភពបានបន្ថែមថា គិតមកដល់ពេលនេះលោកបានពន្យាពេលឲ្យរហូត៣ឆ្នាំហើយ។

ពាក់ព័ន្ធរឿងរ៉ាវអាស្រូវដ៏រសើបខាងលើនេះដែរ គេនៅមិនទាន់ឃើញលោក ឃុន ធារិទ្ធិ ហៅ RithOmegaចេញមុខឆ្លើយតបឬបកស្រាយបែបណាទេ ខណ: កម្ពុជាថ្មី នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ មិនទាន់អាចទាក់ទងដើម្បីសុំការបកស្រាយបានទេជុំវិញរឿងនេះ៕
អត្ថបទ៖ ចាន់រ៉ា

-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


