KPT+
ប្រវត្តិសាស្ត្រប្លែកៗ ៨ រឿង គ្រប់គ្នាគួរដឹង
កាលនៅសិក្សាមុខវិជ្ជាប្រវត្តិវិទ្យា ថ្នាក់វិទ្យាល័យ យើងទូទៅរៀនអំពីប្រវត្តិសាស្ត្រគោលសំខាន់ៗ និងព្រឹត្តិការណ៍ធំៗតែប៉ុណ្ណោះ ហើយភាគច្រើន មិនដែលដឹងពីរឿងប្រវត្តិសាស្ត្រតូចៗប្លែកៗទេ។ ដូច្នេះថ្ងៃនេះ “កម្ពុជាថ្មី” នឹងលើកឡើងនូវរឿងប្រវត្តិសាស្ត្រប្លែកៗ ៨ រឿងសម្រាប់ប្រិយមិត្តអានកម្សាន្ត និងបានទាំងចំណេះដឹង៖
១. អំឡុងពេលសង្គ្រាមលោកលើកទី២ សុនខពូជ Great Dane ឈ្មោះ ជូលាអាណា (Juliana) មួយក្បាលទទួលរង្វាន់មេដាយ Blue Cross បន្ទាប់ពីនោមដាក់គ្រាប់បែកកំពុងឆេះ។
២. ក្នុងឆ្នាំ ១៣៨៦ សត្វជ្រូកមួយក្បាលត្រូវគេប្រហារជីវិត ដោយព្យួរកនៅប្រទេសបារាំង ព្រោះតែវាខាំកូនក្មេងម្នាក់ក្រោយមកក្មេងនោះបានបាត់បង់ជីវិតទៅ។
៣. សង្គ្រាមរយៈពេលខ្លីបំផុតនៅក្នុងប្រវត្តិសាស្ត្រ មានរយៈពេល ៣៨នាទី កើតឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ១៨៩៦ រវាងចក្រភពអង់គ្លេស និងហ្សានហ្ស៊ីបា ជាសង្រ្គាមអង់ហ្គោល-ហ្សានហ្ស៊ីបា ហើយអង់គ្លេសជាអ្នកឈ្នះ។
៤. កាលសម័យក្រិកបុរាណ គេជឿថាមនុស្សសក់ក្រហមស្បែកសស្លាប់ទៅ នឹងក្លាយជាខ្មោចឆៅជញ្ជក់ឈាម ព្រោះស្បែកសជាស្បែកឆាប់ប្រតិកម្មនឹងពន្លឺព្រះអាទិត្យ។
៥. នៅឆ្នាំ ១៨៣៥ ទឹកប៉េងប៉ោះត្រូវគេលក់ក្នុងទម្រង់ជាថ្នាំព្យាបាលជំងឺក្រពះ ដោយគ្រូពេទ្យឈ្មោះ ចន ឃូក (John Cook) ក្នុងរដ្ឋ Ohio ។ វាជាគ្រឿងទេសដ៏ពេញនិយម នៅចុងសតវត្សទី ១៩។
៦. វ្ល៉ាឌីមៀ ប្រាវីក (Vladimir Pravik) គឺជាអ្នកពន្លត់អគ្គីភ័យដំបូងគេ ដែលបានទៅដល់រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៨៦ ។ ហេតុតែវិទ្យុសកម្មមានកម្លាំងខ្លាំង វាបានផ្លាស់ប្តូរពណ៌ភ្នែករបស់គាត់ពីពណ៌ត្នោតទៅជាពណ៌ខៀវ ហើយលោកវ្ល៉ាឌីមៀទទួលមរណភាព ១៥ ថ្ងៃក្រោយបន្ទាប់ពីស្រូបវិទ្យុសកម្មធ្ងន់ធ្ងរពេក។
៧. នៅជំនាន់អេស៊ីបបុរាណ គេចាត់ទុកក្បាលថាជាកន្លែងសម្រាប់ជីវិតខាងវិញ្ញាណ ហើយត្រូវមើលថែយកចិត្តទុកដាក់យ៉ាងខ្លាំង ដូច្នេះពេលចូលគេងជនជាតិអេស៊ីបនឹងកើយ ខ្នើយថ្មដែលមានរាងកោង។
៨. ស្ដេចផារ៉ាអុងប្រើទាសករឲ្យចាប់រុយ ដោយជ្រលក់ពួកគេក្នុងទឹកឃ្មុំ។
ជាក់ស្ដែងរឿងប្លែកៗក្នុងប្រវត្តិសាស្ត្រពិតជាគួរឲ្យចាប់អារម្មណ៍ និងប្លែកជាងបច្ចុប្បន្នមែន។ យ៉ាងណាក្ដី រឿងខាងលើគ្រាន់តែជាហេតុការណ៍មួយផ្នែកតូចប៉ុណ្ណោះ នៅមានច្រើនករណីទៀត ដែលយើងគួរស្វែងយល់បន្ថែមដើម្បីបង្កើនចំណេះដឹងព្រមទាំងភាពរីករាយ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ទិដ្ឋភាព ៧ យ៉ាង មនុស្សជិតស្លាប់ហើយរស់ឡើងវិញ តែងជួបប្រទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


