ព័ត៌មានជាតិ
ប្រជាពលរដ្ឋមិនពេញចិត្ត និងស្នើបង្ហាញទិន្នន័យច្បាស់លាស់ ជុំវិញការឈូសឆាយភ្នំតាម៉ៅ
ប្រជាជនមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការប្រគល់ដីរដ្ឋតំបន់ភ្នំតាម៉ៅរបស់ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម ទៅឱ្យក្រុមហ៊ុនឯកជនចំនួនពីរឈូសឆាយ ព្រមទាំងស្នើឱ្យអាជ្ញាធរបញ្ចេញនូវរបាយការណ៍វាយតម្លៃ ប៉ះពាល់បរិស្ថាន (EIA) ជាសាធារណៈ។ ប្រតិកម្មនេះបានកើតឡើង ក្រោយពីមានព័ត៌មានឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅរបស់ក្រុមហ៊ុនឯកជន ក្រោមហេតុផលដី មិនមានព្រៃឈើប្រណិត ដីមិនមានជីវជាតិ មិនមានប្រភេទសត្វព្រៃកម្រ ហើយមានជ្រូកព្រៃរំខានប្រជាកសិករ។
កញ្ញា សី ចរិយា ជានិស្សិតឆ្នាំទី៤ ជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យកម្ពុជា បានប្រាប់ “កម្ពុជាថ្មី” ថា កញ្ញាមានការខកចិត្ត និងសោកស្តាយចំពោះការអភិវឌ្ឍនេះយ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរដីរដ្ឋឱ្យក្រុមហ៊ុនឯកជនកាន់កាប់ និងឈូសឆាយ ក្រោមហេតុផលថា ប៉ះពាល់ដល់បរិស្ថាន ដែលទាំងនេះធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ព្រៃឈើ និងជីវិតសត្វព្រៃនៅទីនោះ។ មិនតែប៉ុណ្ណោះកញ្ញាបានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ ចេញនូវរបាយការណ៍វាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន (EIA) ដល់ប្រជាពលរដ្ឋឱ្យបានដឹងពីមូលហេតុច្បាស់លាស់ជាងនេះ បន្ទាប់ពីក្រសួង គ្រាន់តែចេញនូវសេចក្តីប្រកាសតែបន្តិចប៉ុណ្ណោះ ពីមូលហេតុឈូសឆាយនេះ។

កញ្ញា សី ចរិយា បាននិយាយថា៖ “ក្រោយពីដីតំបន់នោះត្រូវបានក្រុមហ៊ុនឯកជនកាន់កាប់ អ៊ីចឹងចង់ ឬមិនចង់ក៏គេត្រូវអភិវឌ្ឍលើផ្ទះវីឡា ឬអាគារសាងសង់ផ្សេងៗ។ ទោះបីជួយឱ្យប្រជាជននៅជិតនោះមានការងារ តែគេត្រូវការអ្នកមានបច្ចេកទេសខាងសំណង់ដូចគ្នា។ បើឱ្យប្រជាជនមិនធ្លាប់ធ្វើសំណង់សោះ ទៅធ្វើម៉េចកើត? អ៊ីចឹងហើយវាខុសពីអ្វីដែលគាត់ធ្លាប់ធ្វើពីមុនដូចជា ដាំដំណាំ និង រុករកឧស ឬវល្លិ៍ក្នុងព្រៃជាដើម។ ចុងក្រោយប្រជាជនជាអ្នក រងគ្រោះ”។
ទន្ទឹមនោះកញ្ញា សី ចរិយា បានអំពាវនាវដល់យុវជនឱ្យមានការអើពើចំពោះបញ្ហានេះឱ្យកាន់តែខ្លាំង ដូចជាការចូលរួមធ្វើយុទ្ធនាការការពារភ្នំតាម៉ៅនៅលើគេហទំព័រហ្វេសបុកជាដើម ដើម្បីឱ្យមានការដឹងឮដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះ។
ចំណែកកញ្ញា ហម សំរ៉ុង ទើបតែបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានស្រុកកំណើតនៅ ខេត្តតាកែវបានប្រាប់ “កម្ពុជាថ្មី” ថា កញ្ញាមានការសោកស្តាយយ៉ាងខ្លាំងចំពោះដំណឹងនៃការឈូសឆាយភ្នំតាម៉ៅនេះ ព្រោះទីនោះផ្តល់ជម្រកដល់សត្វព្រៃជាច្រើន មិនតែប៉ុណ្ណោះក៏ជួយដល់ប្រជាពលរដ្ឋនៅតំបន់នោះក្នុងវិស័យទេសចរណ៍ផងដែរ។ កញ្ញា ហម សំរ៉ុង បានសំណូមពរឱ្ររដ្ឋាភិបាលស្ថាប័នពាក់ព័ន្ធចេញនូវទិន្នន័យមួយដែលមានភាពច្បាស់លាស់ជាង សេចក្តីប្រកាសរបស់ក្រសួងថ្មីៗនេះ ដើម្បីឱ្យពលរដ្ឋបានដឹងនិងវិនិច្ឆ័យលើបញ្ហានេះ។

ចំណែកគណនីយរបស់អ្នកសិល្បះខ្មែរឈ្មោះ អាចារ្យធំ នគររាជ ត្រូវបានមហាជនស្គាល់ថា ជាអ្នកអភិរក្សវប្បវធម៌ខ្មែរដែលនោះ បានបង្ហោះលើគេហទំព័រផេករបស់ខ្លួនសំណូមពរដល់ ក្រុមហ៊ុនដែលឈូសឆាយភ្នំតាម៉ៅឱ្យបញ្ឈប់ទង្វើរបស់ខ្លួន ព្រមទាំងគិតគូរដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់។

ទាក់ទងនឹងចម្ងល់របស់សាធារណជន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពព្រៃឈើនៅតំបន់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ ដោយបានបង្ហាញថា មិនមានការលក់ដូរដីតំបន់ភ្នំតាម៉ៅទេ គឺជាការដោះដូរអភិវឌ្ឍបន្ថែម ដោយសារដីតំបន់នោះមិនមានព្រៃឈើប្រណិត ដីមិនមានជីវជាតិ មិនមានប្រភេទសត្វព្រៃកម្រ ហើយមានជ្រូកព្រៃរំខានប្រជាកសិករ។

គួរបញ្ជាក់ថា ភ្នំតាម៉ៅជារមណីយដ្ឋាន និងជាតំបន់ទេសចរណ៍មួយដែលមានសួនសត្វធម្មជាតិធំជាងគេក្នុងប្រទេសកម្ពុជា គិតជាផ្ទៃដីមានទំហំ ១ ២០០ ហិកតា ព្រមទាំងជាដែនជម្រកសត្វព្រៃដ៏កម្រនៅក្នុងប្រទេសកម្ពុជាដូចគ្នា។ ក្នុងចំណោមផ្ទៃដី ១ ២០០ ហិកតានេះ ត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់រៀបចំដាំដើមឈើ និងរៀបចំសួនសត្វធម្មជាតិក្នុងផ្ទៃដី ៧០ ហិកតា៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


