ព័ត៌មានអន្ដរជាតិ
អាមេរិក ធានាការពារប្រទេសជិតខាង ចិន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ានីល ដើម្បីជួបជាមួយមេដឹកនាំទើបជាប់ឆ្នោតរបស់ប្រទេសហ្វីលីពីន និងធានាដល់គាត់ នូវការគាំទ្រយ៉ាងពេញទំហឹងរបស់ទីក្រុងវ៉ាស៊ីនតោន នៅចំពោះមុខសកម្មភាពអស្ថិរភាព និងគ្រោះថ្នាក់របស់ប្រទេសចិន បន្ទាប់ពីការធ្វើដំណើររបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។
លោក Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីហ្វីលីពីនលោក Enrique Manalo កាលពីថ្ងៃសៅរ៍ទី០៦ខែសីហាថា សន្ធិសញ្ញាការពារទៅវិញទៅមកឆ្នាំ១៩៥១ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល នៅតែ “រឹងដូចដែកថែប”។
អ្នកការទូតកំពូលអាមេរិករូបនេះនិយាយថា “យើងតែងតែឈរក្បែរដៃគូរបស់យើង។ ការវាយប្រហារដោយអាវុធលើកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នាវាសាធារណៈ ឬយន្តហោះនៅក្នុងសមុទ្រចិនខាងត្បូង នឹងនាំឲ្យសហរដ្ឋអាមេរិក បញ្ជាក់ពីការប្តេជ្ញាចិត្តការពារទៅវិញទៅមក នៅក្រោមសន្ធិសញ្ញានោះ”។
ក្រៅពីពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ជាមួយរដ្ឋមន្ត្រីការបរទេស Manalo និងប្រធានាធិបតី Ferdinand Marcos Jr. លោក Blinken បានឲ្យដឹងថា ថ្នាក់ដឹកនាំក៏បាននិយាយគ្នាផងដែរ អំពីការធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ។
យោងតាមលោក Blinken, “សហរដ្ឋអាមេរិក បានប្តេជ្ញាសហការជាមួយហ្វីលីពីន ដើម្បីការពារនីតិរដ្ឋ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន រួមទាំងសេរីភាពនៃការបញ្ចេញមតិ និងការពារសង្គមស៊ីវិលផងដែរ”។
គួរបញ្ជាក់ថា លោក Blinken បានក្លាយជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ដែលជួបជាមួយមេដឹកនាំទើបជាប់ឆ្នោតរបស់ហ្វីលីពីន។
លោក Marcos Jr គឺជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការ ដែលបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី ៣០ ខែមិថុនា បន្ទាប់ពីឈ្នះឆ្នោតភ្លូកទឹកភ្លូកដីកាលពីដើមឆ្នាំនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ